អតីតកីឡាករ Angrea Pirlo ត្រូវបានក្លឹប Juventus តែងតាំងជាគ្រូបង្វឹក

បើតាមការអះអាងរបស់​អតីត​ម្ចាស់មេដាយមាសវើលខាប់លោក Del Piero ថា អតីតកីឡាករ Andrea Pirlo នឹង​ក្លាយ​ជា​ Zinedine Zidane របស់​ក្លឹប Juventus បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​គ្រូបង្វឹក​បង្គោលរបស់​ក្លឹបនេះ ។

        ក្លឹបជើង​ឯក​នៅ​ក្របខណ្ឌ Serie A នេះ​ បាន​បណ្តេញលោក​ Maurizio Sarri ចេញកាលពីថ្ងៃសៅរ៍​ ត្រឹម​រយៈ​ពេល​២៤​ម៉ោង​ បន្ទាប់ពី​ក្រុម​ Juventus ​ត្រូវ​ក្រុម Lyon ទម្លាក់ចេញពី​ក្របខណ្ឌ CL ។

        លោក Pirlo ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹក​ក្រុម​ជម្រើស​យុវជនក្រោម​អាយុ​២៣​ឆ្នាំកាលពីសប្តាហ៍​មុន ប៉ុន្តែ​នៅពេលនេះទទួលបា​នការ​ងារធំជាងមុន​ ។

        ប៉ុន្តែអតីត​វីរបុរស​របស់ Juventus លោក Del Piero បាននិយាយថា “​វាមិនយុត្តិធម៌ទេចំពោះការ​ប្រៀប​ធៀប​ Pirlo ជាមួយ Zidance ដោយ​សារតែ​ Zidance  បានធ្វើ​ការ​ងារជាមួយ​ក្រុម​យុវជន​របស់​ក្លឹប Real Madrid ហើយ​ក្រោយ​មក​ជាជំនួយ​ការ​របស់​លោក Carlo Ancelotti ប៉ុន្តែ Pirlo មាន​អ្វីៗគ្រប់យ៉ាង និងធ្វើ​បាន​ល្អជាងលោក Zidance”៕

adverise with khmeread