Alexandre Lacazette គ្រោងនឹងចាកចេញពី Arsenal ដើម្បីទៅចូលរួមជាមួយក្លឹប Atletico Madrid

        មានព័ត៌មាននិយាយថា កីឡាករ Alexandre Lacazette គ្រោងនឹង​ចូលរួម​ជាមួយ​ក្លឹប Atletico Madrid នៅរដូវក្តៅ​នេះ ប្រសិនបើ​ Pierre Emerick Aubameyang ចុះកិច្ច​ព្រមព្រៀង​ថ្មីជាមួយក្លឹប Arsenal មែន។

        Lacazette បាន​ចូល​រួម​ជាមួយ​ក្រុម Arsenal កាល​ពីរដូវក្តៅ​ឆ្នាំ​២០១៧​ ក្រោយ​ពីចាកចេញ​ពី​ក្លឹប Lyon ប៉ុន្តែភាគ​ច្រើន​លេងជា​កីឡាករ​បម្រុង​ ចាប់តាំងពី​​លោក Mikel Arteta មកដឹកនាំក្លឹប Arsenal កាល​ពីខែ​ធ្នូ​។

        ហើយប្រសិនបើ​ Aubameyang​ ចុះកិច្ច​ព្រមព្រៀង​ថ្មី​នៅប៉ុន្មានសប្តាហ៍​ខាងមុខ​នេះមែននោះ Lacazette អាចនឹង​ផ្ទេរទៅលេងនៅ​ប្រទេសអេស្ប៉ាញ​ ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​របស់​លោក Diego Simeone ក្នុងតម្លៃ​ផ្ទេរ​៣០​លានផោន​។

        តាម​ព័ត៌មានថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះ មិន​សប្បាចិត្ត​នឹង​លោក Arteta ដោយផ្តោត​ការយក​ចិត្ត​ទុកដាក់​នឹង​ផែនការ​អនាគត​របស់ប្រធានក្រុម Aubameyang ជាពិសេស​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​ទទួល​បាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ច្រើន​ជាងខ្លួន៕

adverise with khmeread