Kai Havertz យល់ព្រមទទួលយកកិច្ចសន្យាលេង៥ឆ្នាំជាមួយក្លឹប Chelsea

        កីឡាករឆ្នើម​ Kai Havertz បាន​យក់ព្រមទទួល​យក​កិច្ច​សន្យា​លេង​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប Chelsea ។ ​កីឡាករ​ក្លឹប Bayer Leverkusen រូបនេះកាន់តែខិតមក​រកឱកាសផ្ទេរមក​លេងនៅក្របខណ្ឌ EPL ​ហើយ។

        ​Havertz ​គឺជា​កីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​នៅ​តំបន់អឺរ៉ុប​ បន្ទាប់ពី​ធ្វើ​បាន​ល្អជាមួយក្លឹបនៅក្របខណ្ឌ Bundesliga ចាប់តាំងពី​បង្ហាញមុខ​លើក​ដំបូង​ក្នុងយុទ្ធនាការ​ឆ្នាំ​២០១៦/១៧​។

        ក្លឹប Chelsea បាន​ក្លាយ​ជា​ក្លឹបឈានមុខ​គេក្នុងការ​ចុះកិច្ច​ព្រមព្រៀ​ងផ្ទេរ​កីឡាករវ័យ​២១​ឆ្នាំ​រូបនេះស្របពេល​លោក Frank Lampard ​ចង់​បន្ថែម​សមាជិក​វ័យ​ក្មេង​ក្នុងតំបន់ប្រយុទ្ធដែលនឹង​រួម​បញ្ចូល​​កីឡាករចំណូលថ្មី Timo Werner និង​ Hakim Ziyech ។

        Havertz ចង់ចូលរួម​ជាមួយ​ក្លឹបនៅ​ទីក្រុងឡុងដ៍​ ហើយ​បាន​យល់ព្រម​លក្ខ​ខណ្ឌ​ផ្ទាល់ខ្លួន​នឹង​កិច្ច​ព្រមព្រៀង​លេង​៥​ឆ្នាំ​ជាមួយនឹង​ពហុកីឡាដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ។

        ប៉ុន្តែក្លឹប Chelsea និង​ក្លឹប Lverkusen នៅ​ជជែក​គ្នា​ពី​តម្លៃ​ផ្ទេរសម្រាប់​កីឡាករ​​រូបនេះ​ ស្របពេល​ក្លឹបនៅអាល្លឺម៉ង់នេះ​មិនចង់​លក់​ក្នុងតម្លៃក្រោម​៩០​លានផោន​នោះទេ។

        នាយក​ក្លឹប Leverkusen លោក Rudi Voller បញ្ជាក់យ៉ាងច្បាស់នៅសប្តាហ៍​នេះ​ថា នឹង​មិន​បញ្ចុះតម្លៃ​សម្រាប់កីឡាករ​ឆ្នើម​រូបនេះទេ៕

adverise with khmeread