ក្មេងសិស្សសាលាអាមេរិកជិត១០ម៉ឺននាក់តេស្តវិជ្ជមានកូវីដ១៩ក្នុងរយៈពេលត្រឹម២សប្តាហ៍

កុមារជិត ១០០.០០០ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែកក្កដា គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលសាលារៀនបើកដំណើរការឡើងវិញនៅរដ្ឋមួយចំនួន ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះ។

សរុបទៅមានកុមារចំនួន ៩៧.០០០ នាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះពីថ្ងៃទី ១៦ ខែកក្កដាដល់ថ្ងៃទី ៣០ ខែកក្កដានេះបើយោងតាមបណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក។

កាលពីថ្ងៃចន្ទទី១០សីហាមានករណីឆ្លងជាង ៥ លាននៅក្នុងសហរដ្ឋអាមេរិក និង ជាង ១៦២.០០០ នាក់បានស្លាប់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ជាង ៣៣៨.០០០ នាក់គឺជាកុមារ។

វេជ្ជបណ្ឌិត Tina Hartert នៃសាកលវិទ្យាល័យ Vanderbilt University និយាយថា ការបង្កើនការធ្វើតេស្តលើកុមារនឹងក្លាយជាកត្តាគន្លឹះក្នុងការកំណត់តួនាទីរបស់ពួកគេក្នុងការចម្លងវីរុស ព្រោះឥឡូវទិន្នន័យកាន់តែសំខាន់ជាងពេលណាទាំងអស់ ខណៈសាលារៀនមួយចំនួនវិលត្រឡប់មករកការបង្រៀនផ្ទាល់វិញនៅខែនេះ៕ ប្រភព ៖ Daily Mail

adverise with khmeread