មហាសេដ្ឋីព័ត៌មានហុងកុងលោក Jimmy Lai ត្រូវអាជ្ញាធរចិនចូលចាប់ខ្លួនដល់ក្នុងការិយាល័យកាសែត នៅក្រោមច្បាប់សន្តិសុខថ្មី

មហាសេដ្ឋីសារព័ត៌មានហុងកុងនិងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Jimmy Lai ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលការិយាល័យកាសែតរបស់គាត់កាលពីថ្ងៃចន្ទម្សិលមិញក្រោមច្បាប់សន្តិសុខថ្មីរបស់ក្រុង។

លោក Lai វ័យ​ ៧១ឆ្នាំត្រូវបានវាយខ្នោះ និងចាប់ខ្លួនរួមជាមួយមនុស្ស ៦នាក់ទៀតពីបទសង្ស័យឃុបឃិតជាមួយកម្លាំងបរទេស ដែលជាបទល្មើសថ្មីមួយក្រោមច្បាប់របស់ចិនដាក់លើក្រុងហុងកុង។

និពន្ធនាយកនៃកាសែត Apple Daily របស់លោក Lai បាននិយាយថា អ្នកកាសែតរបស់ខ្លួននឹងមិនត្រូវបានបំភិតបំភ័យដោយការវាយឆ្មក់បែបនេះបានឡើយ បន្ទាប់ពីបុគ្គលិកកាសែតបានបង្ហោះការផ្សាយផ្ទាល់ប៉ូលិសរាប់សិបនាក់នៅក្នុងអគារការងាររបស់ពួកគេ។

ទោះយ៉ាងណាក្តី គណៈកម្មាធិការការពារអ្នកកាសែតបាននិយាយថា ការវាយឆ្មក់នេះ "បញ្ជាក់នូវភាពគួរឱ្យខ្លាចដ៏អាក្រក់បំផុត ដែលច្បាប់នេះនឹងត្រូវបានប្រើដើម្បីគាបសង្កត់មតិគាំទ្រលទ្ធិប្រជាធិបតេយ្យនិងរឹតត្បិតសេរីភាពសារព័ត៌មាន"៕ ប្រភព៖ Daily Mail

adverise with khmeread