ថៃផ្តល់ភ្លើងខោវឱ្យដាំដុះដំណាំកញ្ឆា

គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារសប្តាហ៍មុនបានអនុម័តលើសំណើធ្វើវិសោធនកម្មច្បាប់គ្រឿងញៀនដើម្បីអនុញ្ញាតឱ្យអ្នកជំងឺ គ្រូពេទ្យវេជ្ជសាស្ត្រ និងអ្នកព្យាបាលតាមបែបបុរាណ អាចដាំកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តនិងពាណិជ្ជកម្ម។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្រ្តីបានអនុម័តលើសំណើដែលបានដាក់ជូនដោយរដ្ឋមន្រ្តីសុខភាពសាធារណៈលោកស្រី Anutin Charnvirakul ដើម្បីធ្វើវិសោធនកម្មច្បាប់គ្រឿងញៀន។

ច្បាប់គ្រឿងញៀនត្រូវបានធ្វើវិសោធនកម្ម និងប្រគល់សិទ្ធិចាប់តាំងពីឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា។ ទោះយ៉ាងណាលោកស្រី Anutin បានជំរុញឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ។

លោកស្រីបាននិយាយថា ការធ្វើវិសោធនកម្មថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកជំងឺដែលមានប័ណ្ណវាយតម្លៃសុខភាព គ្រូពេទ្យវេជ្ជសាស្ត្រ អ្នកព្យាបាលតាមបែបបុរាណ ឬគ្រូពេទ្យបុរាណអាចដាំកញ្ឆាដើម្បីព្យាបាលជំងឺ។

លោកស្រីបាននិយាយថា ការធ្វើវិសោធនកម្មច្បាប់នេះ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនផលិតផលិតផលវេជ្ជសាស្រ្ត ផលិតផលិតនាំចូលនិងនាំចេញ ឬកាន់កាប់កញ្ឆាគ្រឿងញៀនប្រភេទទី៥ ផងដែរ។

លោកស្រី Anutin បាននិយាយថា ច្បាប់ដែលមានស្រាប់នេះអនុញ្ញាតតែភ្នាក់ងាររដ្ឋ ឬអ្នកដែលស្វែងរកការអនុញ្ញាតតែត្រូវធ្វើការជាមួយទីភ្នាក់ងាររដ្ឋដើម្បីផលិត នាំចូលឬនាំចេញកញ្ឆា ខណៈពេលដែលពេទ្យវេជ្ជសាស្រ្ត និងគ្រូពេទ្យបុរាណមិនត្រូវបានអនុញ្ញាតឱ្យដាំកញ្ឆាដោយខ្លួនឯងសម្រាប់ការព្យាបាលវេជ្ជសាស្រ្តនោះទេ។

លោកស្រីបាននិយាយថា សេចក្តីព្រាងវិសោធនកម្មនេះក៏អនុញ្ញាតឱ្យប្រើកញ្ឆាដែលរឹបអូសបាននៅក្នុងការបង្ក្រាបគ្រឿងញៀន សម្រាប់ការផលិតកញ្ឆាវេជ្ជសាស្ត្រប្រសិនបើចាំបាច់៕ ប្រភព៖ Bangkok Post

adverise with khmeread