អ្នកជំនាញគ្រឿងផ្ទុះម្នាក់ចេញមកអះអាងថាការផ្ទុះនៅបៃរូតបង្កដោយការឆេះមីស៊ីលមិនមែនអាម៉ូញ៉ូមនីត្រាតទេ ដោយផ្អែកលើពណ៌របស់ផ្សែង

អ្នកជំនាញគ្រឿងផ្ទុះម្នាកបានអះអាងថា ការផ្ទុះនៅកំពង់ផែបៃរូតគឺបណ្ដាលមកពីការឆេះមីស៊ីលទាហាន មិនមែនអាម៉ូញ៉ូមនីត្រាតនោះទេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១០សីហា។

លោក Danilo Coppe វ័យ ៥៦ឆ្នាំមកពីទីក្រុង Parmesan ប្រទេសអ៊ីតាលី គឺជាអ្នកជំនាញគ្រឿងផ្ទុះឈាននាំមុខគេរបស់ប្រទេស។

គាត់ជឿថា ការផ្ទុះកាលពីថ្ងៃទី៤ សីហា ដែលសម្លាប់មនុស្ស១៦០នាក់ និងបង្កឱ្យមានរបួសជាង ៦ពាន់នាក់ និងធ្វើឱ្យមនុស្ស៣០ម៉ឺននាក់គ្មានទីលំនៅ មិនមែនបណ្ដាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាតនោះទេ ដោយសារតែពណ៌ផ្សែង គឺពណ៌ទឹកក្រូច។

អ្នកជំនាញរូបនេះ ដែលមានរហស្សនាមថា លោក Dynamite បកស្រាយថា នៅពេលអាម៉ូញ៉ូមនីត្រាតផ្ទុះ វាបង្កើតពពកផ្សែងពណ៌លឿងមិនចេះរីងស្ងួត។

គាត់និយាយថា "វាគួរតែមានប្រតិកម្មគីមី ព្រោះមិនដូច្នេះទេវានឹងមិនផ្ទុះរួមគ្នាឡើយ។ អ្នកអាចមើលឃើញផ្សែងពណ៌ទឹកក្រូចបម្រុងនឹងទៅជាពណ៌ក្រហម ដែលជាធម្មតាមានការរួមបញ្ចូលពីលីចូម។ ក្នុងទម្រង់ជាលីចូម  លោហៈធាតុគឺជាកាំជ្រួចសម្រាប់មីស៊ីលយោធា។ ខ្ញុំគិតថា មានអាវុធយុទ្ធភ័ណ្ឌនៅទីនោះ"៕

 

adverise with khmeread