បុរសជប៉ុន ដែលបង្កើតខារ៉ាអូខេមុនគេ មិនស្តាយក្រោយទេដែលមិនបានសុំប័ណ្ណប៉ាតង់ការពារកម្មសិទ្ធិបញ្ញាដែលអាចឱ្យគាត់កើបលុយវាល់លាន

បុរសដែលជួយបង្រៀនពិភពលោកឱ្យចេះច្រៀង គួរតែទទួលបានប្រាក់១០០លានដុល្លារពីសិទ្ធិប៉ាតង់ក្នុងមួយឆ្នាំៗ ប៉ុន្ដែគាត់មិនជូរចត់ក្នុងការបាត់បង់ប្រាក់ទាំងនោះឡើយ។

លោក Daisuke Inoue ជាអ្នកបង្កើតឧបករណ៍ច្រៀងខារ៉ាអូខេ បានព្រងើយកន្ទើយនៅពេលសួរថាតើគាត់សោកស្ដាយទេចំពោះការមិនបានកើបលុយពីប៉ាតង់ខារ៉ាអូខេ ដែលសព្វថ្ងៃនេះមានពាសពេញពិភពលោក។

គាត់បានប្រាប់ទៅវេបសាយ SCMP នៅមុនគម្រប់ខួបលើកទី៥០នៃការបង្កើតរបស់គាត់ថា "នៅពេលនោះ ខ្ញុំគិតថាប៉ាតង់គឺសម្រាប់តែការច្នៃប្រឌិតដែលមិនគួរឱ្យជឿ ដែលបង្កើតអ្វីមួយដែលអត់មានពីមុនសោះ។ ម៉ាស៊ីនខារ៉ាអូខេដំបូង គឺបង្កើតឡើងរួមគ្នាជាមួយនឹងគ្រឿងអេឡិចត្រនិចដែលមានស្រាប់ ដូច្នេះខ្ញុំមិនដែលគិតថាវាគឺជាការបង្កើតថ្មីនោះទេ"។

ខណៈដែលលុយអាចនឹងធ្លាក់ក្នុងដៃគាត់ស្រួលៗនៅពេលគាត់នៅក្មេង លោក Inoue និយាយថា វាពិតជាអាចទៅរួចដែលខារ៉ាអូខេនឹងមិនដែលបានក្លាយជាបាតុភូតពិភពលោកដូចសព្វថ្ងៃនេះ ប្រសិនបើម៉ាស៊ីន Juke 8 ត្រូវបានគេធ្វើប៉ាតង់។ ហើយគាត់បន្ថែមថា ប៉ាតង់នឹងធ្វើឱ្យខារ៉ាអូខេអត់ល្បីនៅពេលនោះ៕

adverise with khmeread