adverise with khmeread Apples and vinegar

របៀប​ធ្វើ​ទឹកខ្មេះ​ប៉ោម​នៅផ្ទះ​ដោយ​ខ្លួនឯង​! អ្នកជំនាញ​ថា​ទឹកខ្មេះ​នេះ​ជួយ​ដល់​សុខភាព​ច្រើនណាស់​

    ​អស់​រាប់​សតវត្ស​រ៍ម​ក​ហើយ ទឹកខ្មេះ​ប៉ោម​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​ចំអិន​អាហារ​។ ហើយ​គេ​ក៏​និយម​ប្រើ​វា​សម្រាប់​ព្យាបាល​ជំងឺ​មួយចំនួន​ផងដែរ​។ អត្ថប្រយោជន៍​មិនគួរ​ឱ្យ​ជឿ​របស់​ទឹកខ្មេះ​ប៉ោម​ត្រូវបាន​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ​ផងដែរ​។

​    ​អត្ថប្រយោជន៍​ទាំងនោះ​រួមមាន សម្រក​ទម្ងន់ បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​គ្រប់គ្រង​ជាតិ​អាស៊ីត​អ៊ុយ​រិច​ក្នុង​រាងកាយ ប្រឆាំង​បាក់តេរី​ក្នុង​ខ្លួន ជួយ​ដល់​សុខភាព​បេះដូង និង​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​គ្រប់​ប្រភេទ​។

​    ​ដូច្នេះ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ទាំងអស់នេះ លោកអ្នក​គួរ​បញ្ចូល​ទឹកខ្មេះ​ប៉ោម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់លោក​អ្នក​ជំនួស​ឱ្យ​ទឹកខ្មេះ​ដាក់​មេ​ប្រើប្រាស់​សព្វថ្ងៃ​។

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​អំពី​របៀប​ធ្វើ​ទឹកខ្មេះ​ប៉ោម​ដោយ​ខ្លួនឯង​៖

​    ​- កាត់​ប៉ោង​ជា​កង់ៗ (​មិន​កំណត់​ចំនួន តែបើ​ចង់បាន​ទឹក​ច្រើន ដាក់​ប៉ោម​ច្រើន​)
​    ​- ស្ករត្នោត ១ ស្លាបព្រា​បាយ
​    ​
​    ​ដាក់​ស្ករត្នោត​មួយ​ស្លាបព្រា​បាយ​ចូលក្នុង​ចានគោម​ធំ​មួយ រួច​ដាក់​ទឹក​ឆ្អិន​ស្រាប់​កន្លះ​ចានគោម​នោះ រួច​យក​ប៉ោម​ដាក់ចូល​។ បន្ទាប់មក​យក​ថង់​ប្លា​ស្ទិ​ក​គ្របពីលើ​ឱ្យ​ជិត រួច​ចោះ​រន្ធ​បន្តិចបន្តួច​ពីលើ​។ ទុកចោល​ពី ៧ ទៅ ១០ ថ្ងៃ​។ បន្ទាប់មក​ស្រឹ​ត​យកតែ​ទឹក​ប៉ោម ហើយ​ចាក់​ចូល​កូន​ដប​រក្សាទុក​រយៈពេល ៦ សប្តាហ៍ ក្រោយមក​លោកអ្នក​នឹង​ទទួលបាន​ទឹកខ្មេះ​ប៉ោម​ធម្មជាតិ មិនចាំបាច់​ចំណាយលុយ​ទិញ​ពី​ផ្សារ​នោះទេ​៕

 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់