បើកឡានដឹកដីខុសផ្លូវក្រឡាប់បណ្តាលឱ្យមនុស្ស២នាក់ស្លាប់និងរបួស៨នាក់

មណ្ឌលគិរី ៖ មានករណីគ្រោះចរាចរណ៍មួយបានកើតឡើងដោយបង្កគ្រោះថ្នាក់ដោយខ្លួនឯងបើកឡានដឹកដីខុសផ្លូវក្រឡាប់ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់​និងរបួស៨នាក់កើតឡើង នៅថ្ងៃចន្ទទី១០​ ខែសីហា​ ឆ្នាំ២០២០​​ នាវេលាម៉ោង២និង៣០នាទីយប់ នៅលើដងផ្លូវជាតិលេខ៧៦A ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។

ប៉ូលិសនិយាយថា ភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3A-1631 ពណ៌សក្រឡាប់ដោយខ្លួនឯង បណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុ២នាក់ និងរងរបួស៨នាក់។ ជនរងគ្រោះរួមមាន ១-ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ៤១ឆ្នាំ (ស្លាប់), ២-ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់), អ្នកទាំងពីនាក់ខាងលើរស់នៅភូមិពុកឫស្សីលើ ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល, ៣-ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ៤- ឈ្មោះ គយ ធឺន ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ៥-ឈ្មោះ ធែល គីមលីភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ,៦-ឈ្មោះបូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិករ (របួសធ្ងន់), ៧-ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់), ៨-ឈ្មោះ ភូគ ធី អាយុ៥៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់), ៩-ឈ្មោះ សៀង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់) និង១០​- អ្នកបើកបរបានរត់គេចខ្លួនបាត់ជនរងគ្រោះទាំង០៧នាក់ខាងលើរស់នៅភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញាស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread