កីឡាករសំខាន់ពីររូបរបស់ក្លឹប Atl. Madrid តេស្តរកឃើញវិជ្ជមានវីរុសកូវីត ១៩

        ក្លឹប Atletico Madrid បាន​បញ្ជាក់ថា កីឡាករ​សំខាន់​ពីរ​រូបរបស់ខ្លួនបាន​ធ្វើ​តេស្ត​រកឃើញវិជ្ជមាន​វីរុសកូរ៉ូណា បន្ទាប់ពី​ការ​ធ្វើតេស្ត​នាពេលថ្មីៗនេះ។ ក្លឹប​ Atl. Madrid ​គ្រោង​នឹង​ប្រកួត​ជាមួយ​ក្រុម RB Leipzig នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅក្របខណ្ឌ CL ​នៅថ្ងៃព្រហស្បតិ៍នេះដែល​នឹង​ធ្វើ​ទៅប្រទេស​ព័រទុយហ្គាល់​។

        បន្ទាប់ពី​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពីយប់​ថ្ងៃសៅរ៍​ ក្លឹប Atletico បានទទួល​ស្គាល់ថា កីឡាករ​ពីរ​រូបនេះ​បាន​ឆ្លង​វីរុស​នេះ ប៉ុន្តែពួកគេមាន​សុខភាព​ល្អធម្មតា​។ ក្លឹបក៏បានជូន​ដំណឹងទៅ​ស្ថាប័ន​រៀបចំបាល់ទាត់​ផងដែរ។

        ក្លឹប Atletico បានទទួល​ស្គាល់ថា នៅពេលនេះ ពួកគេ​នឹង​ធ្វើតាម​គោលការណ៍ណែនាំ​របស់​ UEFA ខ្លាចក្រែងមាន​ករណី​ឆ្លងនៅក្នុងចំណោម​ក្រុម​ដែល​ត្រូវ​ប្រកួត។ ព័ត៌មាន​នេះ​តម្រូវ​ឲ្យមានការ​ធ្វើ​តេស្ត​ឡើងវិញ​ទូទាំង​ក្លឹប និងជា​ប្រចាំ ហើយ​នឹង​ត្រូវ​ធ្វើមុន​ពេល​អាចធ្វើដំណើរ​បាន។

        ទោះបីជាយ៉ាងណាក្លឹប Atletico មិនបាន​បញ្ជាក់ប្រាប់​ថា កីឡាករ​រូបណាទេ ដែលតេស្ត​ឃើញ​វិជ្ជមាន​ ប៉ុន្តែ​នៅពេលនេះ ពួកគេនឹង​ស្ថិតនៅ​ដាច់ដោយឡែក​ពីក្រុមនិងមិន​ចូលរួម​ការ​ធ្វើ​ដំណើរទៅទីក្រុង Lisbon នោះទេ៕

adverise with khmeread