Man Utd បង្វែរចំណាប់អារម្មណ៍ទៅរកកីឡាករ Douglas Costa បន្ទាប់ពីបរាជ័យក្នុងការផ្ទេរ Jordan Sancho

        មាន​ព័ត៌មានថា ក្លឹប Man Utd បានបង្វែរចំណាប់អារម្មណ៍ទៅលើ​ខ្សែបម្រើ​ស្លាប Douglas Costa របស់​ក្លឹប Juventus ខណៈ​លោក Ole Gunnar Solskjaer កំពុង​ស្វែង​រក​ជម្រើស​ថ្មី បន្ទាប់ពី​​មិនអាច​ឆ្លើយ​តបនឹងតម្លៃ​តាម​ពេលកំណត់​របស់ក្លឹប Dortmund ក្នុងការ​ផ្ទេរ​កីឡាករ Jordan Sancho កាល​ពីព្រឹក​ថ្ងៃច័ន្ទ។

        ក្លឹប Dortmund ទុក​ពេល​ឲ្យ​ក្លឹប Man Utd រហូត​ដល់​ពេល​ពួកគេ​ចាប់ផ្តើម​ប្រមូល​ផ្តុំ​សម្រាប់ការ​ប្រកួត​កម្តៅសាច់ដុំមុន​រដូវកាល​ថ្មីនៅ​ស្វ៊ីស ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​១០៨​លានផោន​សម្រាប់កីឡាករ​អង់គ្លេស​រូបនេះ ។

        លោក Solskjaer ត្រូវ​តែ​ងាក​មក​រក​កីឡាករ​ថ្មី ប្រសិនបើ​នាយក​ក្លឹប Man Utd មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប Dortmund សម្រេចកិច្ចព្រមព្រៀងផ្ទេរ Sancho នៅប៉ុន្មានសប្តាហ៍​ខាងមុខ​នេះ។

        គេជឿថា Costa គឺជា​កីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​នៅក្លឹបជើង​ឯក​​ក្របខណ្ឌ Serie A ហើយ​អាចជា​ចំនួន​លើសរបស់ក្លឹប Juventus ដែលអាចនឹង​ចាកចេញនៅ​រដូវក្តៅនេះ៕

adverise with khmeread