Liverpool នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Kostas Tsimikas របស់ក្លឹប Olympiacos

        ក្លឹបហង្សក្រហម Liverpool ​អាចនឹងសម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ ​Kostas Tsimikas របស់​ក្លឹប Olympiacos បន្ទាប់ពី​ព្រមព្រៀង​តម្លៃផ្ទេរ​១១,៧៥​លានផោន​ ។

        ក្លឹប Liverpool បាន​ងាក​មក​រកកីឡាករ​​រូបនេះ បន្ទាប់ពី​បរាជ័យក្នុងការ​ផ្ទេរ​ខ្សែការពារ Jamal Lewis របស់​ក្លឹប Norwich។​ Lewis ​ចង់​ផ្ទេរ​ទៅលេងនៅ​ពហុកីឡាដ្ឋាន Anfield ដើម្បី​ប្រជែងជាមួយ​កីឡាករ Andy Robertson ​យ​កកៅអី​ក្នុងក្រុមជម្រើស​ដំបូង​ ប៉ុន្តែ​ក្លឹប Norwich ទាមទារ​តម្លៃ​២០​លានផោន​​ ។

        Kostas ធ្លាប់លេងសម្រាប់ក្រុមក្រិក​នៅក្របខណ្ឌ Europa League ជាមួយ​ក្រុម Wolves កាល​ពីថ្ងៃព្រហស្បតិ៍​ ជាការប្រកួត​មួយដែល​ក្រុម​ការងាររបស់ក្លឹប Liverpool តាម​ឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់​ចំពោះទម្រង់លេង​របស់​កីឡាករ​រូបនេះ។

        កីឡាករ​រូបនេះ​ធ្វើ​បាន​ល្អនៅ​តំបន់​ស្លាបឆ្វេងសម្រាប់ក្រុម​ក្រិកទោះបីជា​ចាញ់​១-០ ក៏ដោយ ​។ ទោះបីជាយ៉ាងណាក្លឹប Liverpool ក៏បានសម្លឹងមើលជម្រើសផ្សេងទៀតផងដែរ ហើយកីឡាករ Lloyd Kelly របស់​ក្លឹប Bournemouth ក៏ជា​គោលដៅផ្ទេរម្នាក់ទៀត ហើយកីឡាករ​ជម្រើស​យុវជនអង់គ្លេស​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Bristol City ទៅ​ចូលរួម​ជាមួយ​ក្លឹប Dean Court ក្នុងតម្លៃ​១៣លានផោន​កា​លពីរដូវក្តៅ​ឆ្នាំ​មុន៕

adverise with khmeread