Wilfried Zaha ផ្ទេរសាទៅក្លឹប Arsenal ដោយបង្ហាញបំណងចង់ចូលរួមជាមួយពហុកីឡាដ្ឋាន Emirates

    កីឡាករ Wilfried Zaha ហាក់ដូចជាបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ក្លឹប Arsenal ដោយបង្ហើបប្រាប់ថា ចង់ផ្ទេរទៅកាន់ពហុកីឡាដ្ឋាន Emirates នៅរដូវក្តៅនេះ។
    កីឡាករក្លឹប Crystal Palace រូបនេះជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Arsenal កាលពីឆ្នាំមុន ប៉ុន្តែអតីតគ្រូបង្វឹកក្លឹបនេះលោក Unai Emery បែរជាសម្រេចចិត្តជ្រើសរើសយកកីឡាករ Nicolas Pepe របស់ក្លឹប Lille វិញ។
    ទោះបីជាយ៉ាងណា Zaha បាននិយាយថា វាគឺជាអារម្មណ៍ដ៏រំភើបនៅពេលត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរវ័យកុមាររបស់ខ្លួន ប៉ុន្តែក្លឹបនេះបែរជាងាកទៅរកគោលដៅផ្សេងទៅវិញ។
    កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលមានកិច្ចសន្យានៅពហុកីឡាដ្ឋាន Selhurst Park ដល់ឆ្នាំ២០២៣នោះ ហាក់ដូចជាបានផ្ញើសារទៅកាន់នាយកក្លឹប Arsenal ថា ខ្លួននៅតែចង់ផ្ទេរមកចូលរួមជាមួយក្លឹបនេះ។
    មានការភ្ជាប់ខ្សែបម្រើស្លាបសញ្ជាតិកូតឌីវ័ររូបនេះទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញពីក្លឹប Crystal Palace ចាប់តាំងពីដំណាច់រដូវកាល នៅពេលគ្រូបង្វឹក Roy Hodgson បានសារភាពថា កីឡាកររូបនេះគ្រោងនឹងចាកចេញពីក្លឹបនៅភាគខាងត្បូងទីក្រុងឡុងដ៍នេះ៕
 

adverise with khmeread