ក្រុមប្រឹក្សាក្រុងស៊ីអាថលបោះឆ្នោតកាត់បន្ថយប្រាក់ខែប៉ូលិស

ក្រុមប្រឹក្សាក្រុងស៊ីអាថលបានអនុម័តលើសំណើជាច្រើនកាលពីថ្ងៃចន្ទ ដែលនឹងអាចកាត់បន្ថយចំនួនមន្រ្តីក្នុងនាយកដ្ឋានប៉ូលិសរហូតដល់១០០នាក់។

វិធានការនេះត្រូវបានទាមទារដោយក្រុមអ្នកតវ៉ាចលនា BLM ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយអភិបាលក្រុងលោកស្រី Jenny Durkan និងមេប៉ូលិសលោកស្រី Carmen Best។

ទីក្រុងស៊ីអាថលបច្ចុប្បន្នមានមន្រ្តីប៉ូលិសប្រមាណជា ១.៤០០នាក់ ហើយការកាត់បន្ថយនេះនឹងអាចធ្វើឱ្យបាត់បង់មន្រ្តីប៉ូលិស ៥០ភាគរយដល់នាយកដ្ឋានប៉ូលិសក្រុងមួយនេះ ដែលក្រុមអ្នកតវ៉ាបានទាមទារ។

វិធានការដែលនឹងកាត់បន្ថយប្រាក់ជាង ៤លានដុល្លារនៃថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋានចំនួន ៤០០លានដុល្លារនៅឆ្នាំនេះ បានឆ្លងកាត់ពីគណៈកម្មាធិការជាឯកច្ឆន្ចកាលពីសប្តាហ៍មុន៕


 

adverise with khmeread