ការទៅជួបវេជ្ជបណ្ឌិតអាចប្រាប់រឿងជាច្រើនដល់លោកអ្នកអំពីសុខភាពដូចជា ថាតើលោកអ្នកមានសម្ពាធឈាមខ្ពស់ពេកឬក៏អត់ ឬតើលោកអ្នកត្រូវកាត់បន្ថយការផឹកគ្រឿងស្រវឹងឬក៏អត់ជាដើម។
ប៉ុន្តែក្នុងពេលអនាគត ការដឹងរឿងរ៉ាវអំពីសុខភាពអាចទៅហួសពីនេះទៀត ដោយគ្រាន់តែកុំព្យូទ័រសាមញ្ញមួយក៏អាចព្យាករថាលោកអ្នកនឹងស្លាប់ពេលណាបានដែរ។
ក្រុមអ្នកស្រាវជ្រាវក្នុងចក្រភពអង់គ្លេសបានកំពុងចាប់ផ្តើមគម្រោងម៉ាំមុត (Mammoth) ដែលមានគោលបំណងប្រមូលនូវទិន្នន័យដ៏សម្បើមរួមបញ្ចូលគ្នាដើម្បីចង្អុលបង្ហាញឱ្យច្បាស់ថាតើពេលណាមនុស្សនឹងត្រូវដល់ថ្ងៃស្លាប់។
តាមរយៈការរៀបរៀងទិន្នន័យសុខភាពនានា ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of East Anglia សង្ឃឹមថានឹងអភិវឌ្ឍវិធីសាស្ត្រសម្រាប់ព្យាករថាតើមនុស្សនឹងរស់បានយូរប៉ុនណា ដូច្នេះហើយនឹងជួយពួកគេឱ្យចំណាយពេលវេលា និងលុយកាក់បានឆ្លាតវៃសម្រាប់រក្សាសុខភាពឱ្យបានល្អ។
កាលពីដើមឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវនេះបានទទួលលុយចំនួន ១,១ លានដុល្លារពីវិទ្យាស្ថាន Institute and Faculty of Actuaries ជាស្ថាប័នរបស់អង់គ្លេស ដែលបណ្តុះបណ្តាល និងចេញបទបញ្ញត្តិគ្រប់គ្រងអ្នកជំនាញ ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីយកលុយទាំងនេះមកប្រើក្នុងគម្រោងស្រាវជ្រាវរយៈពេល ៤ ឆ្នាំនេះ៕
ប្រភពៈ ដេលីមែល
