ញាក់សាច់! ម៉ាស់មួយតម្លៃ១,៥លានដុល្លារ តែកុំមើលវត្ថុធាតុដើម ធ្វើពីមាសនិងពេជ្រសុទ្ធ

ក្រុមហ៊ុនលក់គ្រឿងអលង្ការអ៊ីស្រាអែលមួយកំពុងធ្វើការលើអ្វីដែលខ្លួននិយាយថា ម៉ាស់ការពារកូរ៉ូណាថ្លៃជាងគេលើលោកដោយស្រោបសុទ្ធតែមាស និងពេជ្រមានតម្លៃរហូតដល់១,៥លានដុល្លារ។

លោក Isaac Levy ជាអ្នករចនានិងជាម្ចាស់ក្រុមហ៊ុន Yvel និយាយថា ម៉ាស់មាសស១៨ការ៉ាត់តុបតែងជាមួយនឹងត្បូងពេជ្រពណ៌ខ្មៅនិងស ៣.៦០០ គ្រាប់ ហើយបំពាក់ជាមួយនឹងប្រព័ន្ធចម្រោះ N99 តាមការស្នើសុំរបស់អ្នកទិញ។

លោក Levy និយាយថា អ្នកទិញមានតម្រូវការពីរផ្សេងគ្នា ដែលវានឹងត្រូវធ្វើរួចនៅចុងឆ្នាំនេះ ហើយនឹងក្លាយជាម៉ាស់ថ្លៃជាងគេលើលោក។

លោក Levy ក៏បានបដិសេធផ្ដល់អត្តសញ្ញាណអ្នកទិញផងដែរ ប៉ុន្ដែគាត់និយាយថា អតិថិជននោះគឺជាបុរសជំនួញចិនម្នាក់កំពុងរស់នៅសហរដ្ឋអាមេរិក៕ ប្រភព៖ Daily Mail 


 

adverise with khmeread