តារាសម្តែងអ៊ីតាលីម្នាក់ជាពីកូវីដ១៩ តែជ្រុះសក់ក្បាលចង់ទំពែកហើយ

នាង Alyssa Milano បានបង្ហាញនៅលើ Twitter កាលពីថ្ងៃអាទិត្យថា នាងកំពុងដោះស្រាយជាមួយនឹងការជ្រុះសក់ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ១៩។

តារាសម្តែងរូបនេះបានកំពុងតស៊ូនឹងវីរុសចាប់តាំងពីខែមីនា នៅពេលដែលនាងនិយាយថានាងចាប់ផ្តើមមានអាការៈគ្រុនក្តៅនិងឈឺក្បាល។

នាង Milano បានសរសេរតាមវីដេអូថា "គិតថាខ្ញុំនឹងបង្ហាញអ្នកនូវអ្វីដែលកូវីដ១៩ធ្វើចំពោះសក់របស់អ្នក។ សូមយកចិត្តទុកដាក់ចំពោះរឿងនេះ" ។

ក្នុងវីដេអូនោះនាងនិយាយថា "ខ្ញុំគ្រាន់តែចង់បង្ហាញអ្នកថា សក់ជាច្រើនជ្រុះចេញពីក្បាលរបស់ខ្ញុំ ដែលជាលទ្ធផលនៃជំងឺកូវីដ"៕ ប្រភព៖ CNN

adverise with khmeread