នារីអាមេរិកម្នាក់ត្រូវទឹកជំនន់ទឹកភ្លៀងទាញឡានចូលទឹកជ្រៅហើយនៅឆ្លៀតថត TikTok មានអីតោងដើមឈើយំស្វា

នារីជំទង់ម្នាក់ថតហេតុការណ៍រន្ធត់មួយរបស់ខ្លួន នៅពេលរថយន្តរបស់នាងត្រូវបានរសាត់អណ្ដែតតាមទឹកជំនន់ និងរលត់ បង្ខំឱ្យនាងទុករថយន្តនោះចោល និងតោងដើមឈើមួយដើមដើម្បីសង្គ្រោះជីវិតខ្លួនឯង។

នាង Catherine វ័យ១៨ឆ្នាំបានបើករថយន្តទៅផ្ទះមិត្តប្រុសរបស់នាងក្នុងទីក្រុង St. Louis រដ្ឋ Missouri ក្នុងពេលកំពុងភ្លៀង នៅពេលរថយន្តរបស់នាងចាប់ផ្ដើមលិចទឹក។ នាងបានចែករំលែកវីដេអូនៃស្ថានភាពស្លាប់រស់របស់នាងនៅលើ TikTok ជាកន្លែងមានអ្នកមើលច្រើនជាង៨លានដង។

នាងបានប្រាប់ទៅវេបសាយ BuzzFeed News ថា "ខ្ញុំកំពុងបើកតាមផ្លូវ ហើយខ្ញុំមិនអាចមើលឃើញទឹកជំនន់ទាំងស្រុងនោះទេ ឬក៏អ្វីផ្សេង ហើយខ្ញុំគួរតែត្រឡប់បកក្រោយវិញ។ រថយន្តខ្ញុំចាប់ផ្ដើមរលត់ ហើយរថយន្តខ្ញុំនៅតែទៅមុខ និងចាប់ផ្ដើមចូលទៅក្នុងទឹក។ បន្ទាប់មកទឹកចាប់ផ្ដើមចូលក្នុងរថយន្ត ហើយការគិតដំបូងរបស់ខ្ញុំគឺចេញពីរថយន្ត និងដើរទៅរកកន្លែងគ្មានទឹក"។

នាង Catherine បាននិយាយថានាងចាប់ផ្តើមថតស្ថានភាពនោះ ពីព្រោះនាងចង់បង្ហោះវីដេអូនៅលើបណ្ដាញសង្គម ប៉ុន្តែនាងក៏ចង់បង្ហាញវាដល់ក្រុមហ៊ុនធានារ៉ាប់រងរបស់នាងពីអ្វីដែលបានកើតឡើងដែរ។

នៅពេលរថយន្តលិចទឹក វាបានជំរុញនាងទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្ដែកម្លាំងទឹកខ្លាំងពេក ហើយនាងមិនអាចទៅម្ខាងទៀតនៃផ្លូវបានទេ។ នាង Catherine ក៏បានតោងដើមឈើមួយ និងរង់ចាំអ្នកមកជួយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត