adverise with khmeread E211d1ec 5b5c 4072 a223 ae7e556f8a55   copy

ប្រទះឃើញ​សព​សិស្សស្រី​ម្នាក់​សង្ស័យ​ជនល្មើស​រំ​លោ​ហើយ​សម្លាប់ចោល​

     កំពត ​៖ សាកសព​ស្ត្រី​ម្នាក់ ដែលមាន​សភាព​ហើមរលួយ ត្រូវបាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងព្រៃ​ក្បែរ​អូរ ជិត​ចំការ​លោក ទេព វណ្ណា ស្រុក​ទឹកឈូ ខេត្តកំពត។​

     ប៉ូលិស​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​សព​ឈ្មោះថា ស្រី​ល​ក្ខ័ អាយុ ១៥​ឆ្នាំ រស់នៅ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ជនរងគ្រោះ បាន​ទៅ​រៀន​នៅ​អនុវិទ្យាល័យ រោងចក្រ​ទឹង ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។​

     តែ​ក្រោយមកគ្រូ​មិន​ឲ្យ​ចូលរៀន ក៏​ត្រលប់មក​ផ្ទះ​វិញ។ លុះ​មកដល់​ផ្ទះ​ទុក​កា​តាប​ចោល មាន​គេ​ហៅក៏​ត្រលប់​ទៅវិញ ចាប់ពីពេលនោះ​មក​ក៏​បាត់ ខ្លួន​រហូត​។​

     តាម​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​គឺមាន​ស្នាម​ជាំ​ត្រ​ង់ក អាក្រាត​សំលៀកបំពាក់​ខ្លួន​ទទេ​។​

     ក្នុងករណីនេះ កម្លាំង​ប៉ូលិស​ជំនាញ​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​វែកមុខ​រក​ជនសង្ស័យ​ម​ក ផ្តន្ទាទោស​តាម ផ្លូវច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់