បាតុករថៃរាប់ពាន់នាក់ប្រថុយជាប់គុកម្នាក់១៥ឆ្នាំដើម្បីនិយាយដើមព្រះមហាក្សត្ររឿងយាងទៅសម្ងំនៅអាល្លឺម៉ង់អំឡុងពេលផ្ទុះកូវីដ១៩

ក្រុមអ្នកតវ៉ាថៃកំពុងប្រថុយនឹងការចាប់ខ្លួននិងជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំដោយសម្តែងការរិះគន់ជាសាធារណៈដ៏កម្រចំពោះរបបរាជានិយម ដែលមិនអាចប៉ះពាល់បាន។

ក្រុមបាតុករប្រមាណ ៤.០០០ នាក់បានចូលរួមស្តាប់នៅក្នុងទីក្រុងបាងកកនៅសប្តាហ៍នេះ ខណៈពួកអ្នករៀបចំអានបញ្ជីនៃការទាមទារជាច្រើនសម្រាប់គ្រួសាររាជវង្សរួមមានការធ្វើកំណែទម្រង់ច្បាប់ស្តីពី "ការប្រមាថព្រះមហាក្សត្រ" ដែលការពារព្រះមហាក្សត្រពីការរិះគន់។

ក្រុមសកម្មជនក៏បានអំពាវនាវឱ្យមានការពិភាក្សាដោយស្មោះត្រង់អំពីព្រះមហាក្សត្រមហាសេដ្ឋី Maha Vajiralongkorn ផងដែរដែលកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន (៣០ពាន់លានដុល្លារ) និងបានចំណាយពេលភាគច្រើននៅប្រទេសអាល្លឺម៉ង់។

កន្លងមកក្រុមអ្នកតវ៉ាបានដៀមដាមចំពោះព្រះមហាក្សត្រថៃដោយសួរអំពីអាកាសធាតុនៅប្រទេសអាល្លឺម៉ង់និងលើកយករូបភាពរបស់បិសាចកំណាច Lord Voldemort ក្នុងរឿង Harry Potter ដែលគេស្គាល់ថាជា "តួអង្គមួយមិនឱ្យគេនិយាយចំឈ្មោះខ្លួននោះឡើយ"។

ប៉ុន្តែការតវ៉ាចុងក្រោយនេះបានបង្ហាញពីការរិះគន់ដោយផ្ទាល់តែម្តង ជាហេតុជំរុញឱ្យមានការរិះគន់ពីនាយករដ្ឋមន្រ្តី Prayuth Chan-o-cha ដែលនិយាយថាក្រុមបាតុករដូចនិយាយលើសហើយ។

បាតុកររាប់ពាន់នាក់បានស្រែកពាក្យស្លោកថា "ជយោលទ្ធិប្រជាធិបតេយ្យ" អំឡុងការតវ៉ានៅបរិវេណសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកកកាលពីយប់ថ្ងៃចន្ទ។ 

បាតុករមកពីក្រុមនិស្សិតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានទាមទារឱ្យធ្វើកំណែទម្រង់ ១០ ចំណុចលើរបបរាជានិយម ខណៈបាតុករដទៃទៀតទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង៕ ប្រភព៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត