ស្ត្រីចិនម្នាក់តេស្តវិជ្ជមានកូវីដសាជាថ្មី ក្រោយជាសះស្បើយកាលពី៦ខែមុន

យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងប្រទេសចិនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ម្តងទៀត ពោលគឺ ៦ ខែបន្ទាប់ពីបានជាសះស្បើយពីជំងឺនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១២សីហា។

ស្ត្រីអាយុ ៦៨ ឆ្នាំមកពីទីក្រុងជីងចូវស្ថិតនៅក្បែរខាងទីក្រុងវូហាន ដែលជាចំណុចផ្ទុះដំបូងនៃជំងឺកូវីដ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានកូវីដ១៩ជាលើកទី ២ កាលពីថ្ងៃទី ៩ ខែសីហា។

យោងតាមរដ្ឋបាលក្រុងជីងចូវបានឱ្យដឹងថា លោកស្រីបានធ្វើតេស្តវិជ្ជមានកាលពីមុននៅថ្ងៃទី ៨ ខែកុម្ភៈ ហើយបានជាសះស្បើយពីជំងឺនេះនៅចុងខែកុម្ភៈ។

បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាច់នៅឆ្ងាយពីគេហើយកំពុងទទួលការព្យាបាល។ អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងលោកស្រីត្រូវបានតាមដាននិងធ្វើតេស្តរកមេរោគ។

រឿងនេះកើតឡើងមួយខែបន្ទាប់ពីវេជ្ជបណ្ឌិតនៅប្រទេសអ៊ីស្រាអែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានកូវីដ១៩ជាលើកទី២ និងបានលើកឡើងអំពីមន្ទិលជាច្រើននៃការយល់ដឹងរបស់យើងអំពីភាពស៊ាំប្រឆាំងនឹងជំងឺនេះ។

រហូតមកទល់ពេលនេះមិនមានករណីវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាមានអ្នកណាម្នាក់ឆ្លងកូវីដពីរដងនោះទេ ដោយក្រុមអ្នកជំនាញបន្ទោសវាទៅលើលទ្ធផលនៃការធ្វើតេស្តមិនត្រឹមត្រូវឬអ្នកជំងឺនៅតែមានជំងឺកូរ៉ូណារ៉ាំរ៉ៃយូរ។ អ្នកខ្លះទៀតនិយាយថា វាមិនមែនជារឿងចម្លែកទេសម្រាប់ផ្នែកខ្លះនៃវីរុសបន្តចរាចរម្តងទៀតសូម្បីបន្ទាប់ពីជាសះស្បើយឡើងវិញក៏ដោយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត