ពេលដាច់ភ្លើង តើទូទឹកកកជាធម្មតាអាចនៅត្រជាក់បានប៉ុន្មានម៉ោង?

ពិតណាស់ អាហារដែលយើងទិញមកគឺត្រូវរកកន្លែងត្រជាក់រក្សាទុកដើម្បីកុំឱ្យខូចគុណភាព។ ចុះបើសុខៗស្រាប់តែដាច់ភ្លើងរាប់ម៉ោង តើទូទឹកកកអាចនៅត្រជាក់បានយូរប៉ុនណា? 

លោកវិស្វករ Matthias Wandel បានធ្វើតេស្តមើលភាពត្រជាក់របស់ទូទឹកកកដោយប្រើឧបករណ៍ស្ទង់ម្យ៉ាងហៅថា TP-LINK HS110 ហើយរកឃើញកម្រិតភាពត្រជាក់យ៉ាងសុក្រិតផ្អែកទៅលើចំនួននៃការបិទបើកទ្វារទូទឹកកកញឹកញាប់កម្រិតណាក្រោយពេលដាច់ភ្លើង។ 

លោកបានរកឃើញថា ទូទឹកកកអាចនៅត្រជាក់បាន ១៨ ទៅ ៣៦ ម៉ោង អាស្រ័យលើថាតើលោកអ្នកបើកទ្វារទូទឹកកកញឹកញាប់ឬអត់។ បើមិនសូវបើកញឹកទេ វាអាចនៅត្រជាក់បានដល់ទៅ ៣៦ ម៉ោង ដូច្នេះកុំបារម្ភថាអាហារនៅខាងក្នុងនឹងបាត់គុណភាពក្រោយដាច់ភ្លើងពេញមួយថ្ងៃ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត