បុរសពោះម៉ាយម្នាក់សង់រូបក្រមួនប្រពន្ធគាត់នៅផ្ទះក្នុងក្តីសុបិន ដែលប្រពន្ធគាត់មិនបានចូលមករស់នៅដូចបំណងកាលនៅរស់

បុរសពោះម៉ាយជនជាតិឥណ្ឌាម្នាក់បានតម្កល់រូបចម្លាក់ក្រមួនដែលមានទំហំប៉ុនប្រពន្ធរបស់គាត់ នៅក្នុងផ្ទះនៃក្តីសុបិនដែលពួកគេកំពុងសាងសង់ជាមួយគ្នាមុនពេលដែលប្រពន្ធរបស់គាត់បានស្លាប់។

អ្នកជំនួញលោក Srinivas Gupta បានបង្ហាញរូបសំណាកនេះនៅក្នុងពិធីជប់លៀងមួយ ដែលធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅឯគេហដ្ឋានថ្មីសម្រាប់គ្រួសាររបស់គាត់នៅក្រុង Koppal ក្នុងរដ្ឋកាណាកាតា។ ផ្ទះនេះគឺជាគំនិតរបស់ប្រពន្ធរបស់គាត់លោកស្រី Madhavi ប៉ុន្តែលោកស្រីបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧ មុនពេលការងារសាងសង់ផ្ទះមួយនេះបានបញ្ចប់។

ដូច្នេះដើម្បីរំលឹកទៅដល់ភរិយាជាទីស្រឡាញ់របស់ខ្លួននិងចង់ឃើញវត្តមានរបស់គាត់នៅតែបន្តនៅជាមួយក្រុមគ្រួសារ លោក Gupta បានសម្រេចចិត្តបង្កើតរូបចម្លាក់ក្រមួនដ៏អស្ចារ្យមួយនេះ។

នាង Anusha កូនស្រីម្នាក់ក្នុងចំណោមកូនស្រីពីរនាក់របស់លោក Gupta បាននិយាយថា "ការរៀបចំផែនការសម្រាប់ផ្ទះមួយនេះ ត្រូវបានរៀបចំឡើងដោយអ្នកម៉ាក់ ហើយយើងមិនស្រមៃនឹងឈានជើងចូលផ្ទះថ្មីមួយនេះដោយគ្មានគាត់បានទេ"។

លោកស្រី Madhavi និងកូនស្រីទាំងពីររបស់គាត់បានស្ថិតក្នុងឡានមួយគ្រឿងរួមគ្នា អំឡុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ២០១៧។ លោកស្រី Madhavi បានស្លាប់នៅកន្លែងកើតហេតុ ខណៈដែលកូនស្រីរបស់គាត់រងរបួសស្រាល។

លោក Anusha បាននិយាយថា "យើងមានចំណងដ៏អស្ចារ្យ។ វាបានកើតឡើងនៅប៉ុន្មាននាទីនៅពេលនាងចាកចេញពីយើង។ យើងមិនអាចស្រមៃបានឡើយថានាងលែងនៅជាមួយយើងតទៅទៀត"។

លោក Anusha បាននិយាយថា ផ្ទះថ្មីនេះគឺជាអ្វីដែលលោកស្រី Madhavi "តែងតែសុបិនអំពីវា" ហើយវាមិនមានអារម្មណ៍សមទំនងនោះទេក្នុងការផ្លាស់ចូលផ្ទះថ្មីដោយគ្មានប្រពន្ធរបស់គាត់៕ ប្រភព៖ CNN 

adverise with khmeread

អ្នកនឹងចូលចិត្ត