ភាគហ៊ុនរបស់ក្រុមហ៊ុនកាសែត Apple Daily កើនឡើងកប់ពពកក្រោយមានការឆ្មក់បង្ក្រាបដល់ក្នុងការិយាល័យ

ក្រុមហ៊ុនកាសែត Apple Daily របស់ហុងកុងបានមើលឃើញភាគហ៊ុនរបស់ខ្លួនកើនឡើង ៤ ដងក្នុងពេលតែមួយថ្ងៃកាលពីថ្ងៃអង្គារទី១១សីហា បន្ទាប់ពីការចាប់ខ្លួនម្ចាស់ឈ្មោះ Jimmy Lai។

លោក Lai ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទក្រោមច្បាប់សន្តិសុខដ៏ចម្រូងចម្រាស ដែលបានកំណត់ដោយទីក្រុងប៉េកាំង ប៉ុន្តែឥឡូវនេះលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។

សេដ្ឋីកាសែតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះគឺស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ ដែលត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ជាច្រើន រួមទាំង ការឃុបឃិតជាមួយកម្លាំងបរទេសជាដើម។

ប៉ុន្តែអ្នកហុងកុងជាច្រើននាក់បានប្រមូលផ្តុំគ្នានៅពីក្រោយកាសែតនេះ ដោយនាំគ្នាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុននេះយ៉ាងច្រើនសម្បើម។

ភាគហ៊ុនកាសែតបានបិទកាលពីថ្ងៃអង្គារក្នុងតម្លៃ ១,១០ ដុល្លារហុងកុង ដែលកើនឡើងពីការបិទចំនួន ០,២៥៥ ដុល្លារហុងកុងកាលពី ២៤ ម៉ោងមុននោះ។

កាសែត ដែលរិះគន់មិនសំចៃលើថ្នាក់ដឹកនាំហុងកុងនិងចិនដីគោកនេះ បានបោះពុម្ពកាសែតជាង ៥០០.០០០ ច្បាប់លក់ដាច់អស់រលីងកាលពីថ្ងៃអង្គារ ក្រោយអាជ្ញាធរចាប់ខ្លួនថៅកែខ្លួន។ កាសែតនេះបោះពុម្ពជាធម្មតា ៧០.០០០ ច្បាប់ប្រចាំថ្ងៃ៕ ប្រភព៖ BBC 

 

adverise with khmeread

អ្នកនឹងចូលចិត្ត