បុគ្គលិកពេទ្យសម័យកូវីដនៅចិនធ្វើការខែក្តៅ ពេលដោះឈុតការពារចេញម្តងៗ ញើសហូរមកទាំងថ្លុក

វីដេអូកំពុងល្បីមួយនៃបុគ្គលិកពេទ្យដែលព្យាបាលវីរុសកូរ៉ូណាក្នុងប្រទេសចិនបានលើកខោរបស់នាង រួចធ្លាក់សុទ្ធតែទឹកញើសចេញពីឈុតការពារមេរោគ។

វីដេអូនោះបង្ហាញ ញើសយ៉ាងច្រើនសម្បើមហូរចេញពីឈុតការពាររបស់បុគ្គលិកពេទ្យស្រីម្នាក់ ដោយទឹកខ្ចាយពេញឥដ្ឋតែម្តង។

អ្នកលេងអ៊ីនធឺណេតចិនរាប់លាននាក់មានក្ដីអាណិតអាសូរបុគ្គលិកពេទ្យនោះ និងកោតសរសើនាងជាវីរនារីសម្រាប់ការប្រយុទ្ធប្រឆាំងកូវីដ១៩ដោយមិនខ្លាចនឿយហត់ក្នុងអំឡុងរដូវក្ដៅនេះ។

វីដេអូនោះថតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលបុគ្គលិកពេទ្យរូបនោះសម្រាកពីការងារ ពេលប្ដូរវេនក្នុងទីក្រុង Xinjiang នៃតំបន់ Urumqi ភាគពាយព្យប្រទេសចិន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត