adverise with khmeread Lockdownyourcomputer 590x442

គន្លឹះ​ខ្លីៗ​ដើម្បី​ការពារ​សុវត្ថិភាព​កុំព្យូទ័រ​

    ​កុំព្យូទ័រ​របស់​អ្នក​មិនមែន​ត្រឹមតែ​ជា​ម៉ាស៊ីន​នោះទេ​។ វា​គឺជា​ឧបករណ៍​មួយ​សម្រាប់​រក្សា​ឯកសារ​ផ្ទាល់ខ្លួន​និង​ទិន្នន័យ​ភាគី​ទី​បី (​គ្រួសារ​, សាច់ញាតិ និង​មិត្តភក្តិ​)​។ ដោយសារ​កុំ​ព្យូ​រ​ទ័​រ​របស់​អ្នក​ផ្ទុក​ទិន្នន័យ​សំខាន់​បែបនេះ លោកអ្នក​គួរតែ​ដឹង​ពី​របៀប​ការពារ​កុំព្យូទ័​ឱ្យមាន​សុវត្ថិភាព​ពី​ការ Hack ចូល​។​

​    ​តែ​បើសិនជា​អ្នកប្រើប្រាស់​នៅមានកម្រិត​ជំនាញ​ក្នុងការ​រក្សា​សុវត្ថិភាព​កុំព្យូទ័រ​នោះ ពួក Hacker ច្បាស់​ជា​អាច​ចូល​លួច​ទិន្នន័យ​របស់លោក​អ្នក​បាន​ជាមិនខាន​។ ខាងក្រោម​នេះ​គឺជា​វិធី​មួយចំនួន​ដែល​បង្ហាញ​ពី​របៀប​ការពារ​កុំព្យូទ័រ​របស់​អ្នក​។​

​    ​ដើម្បី​ការពារ​កុំព្យូទ័រ អ្នក​ត្រូវមាន​៖

​    ​១. Firewall ៖ Firewall គឺ​អាចជួយ​ការពារ​កុំព្យូទ័រ​របស់​អ្នក​ពី​ការវាយប្រហារ​របស់ Hacker ឬក៏​កម្មវិធី​មេរោគ​ជាដើម​។​ គួរតែបើកវាដំណើរការលើកុំព្យូទ័ររបស់យើង។

​    ​២. Virus Protection ៖ កម្មវិធី​កម្ចាត់​មេរោគ​ក៏​រួមចំណែក​ជួយ​ការពារ​កុំព្យូទ័រ​អ្នក​ដែរ​។ ប៉ុន្ដែ​កម្មវិធី​កម្ចាត់​មេរោគ​ល្អៗ ភាគច្រើន​តម្រូវ​ឲ្យ​យើង​ទិញ license ហើយ​មាន​រយៈពេល​កំណត់​ទៀត​។ អ៊ីចឹង សូម​ប្រើប្រាស់​កម្មវិធី 360 Total Security ជា​កម្មវិធី​កម្ចាត់​មេរោគ​ដាក់​ឲ្យ​ដោ​ន​ឡូត​ដោយ​ឥតគិតថ្លៃ​និង​ល្អ​ប្រើ​ដូច​កម្មវិធី​ផ្សេងៗ​ដែរ​។​

​    ​៣. Windows Update ៖ កុំព្យូទ័រ​ដែលមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ត្រូវតែ​ធ្វើការ Update ប្រព័ន្ធ Windows របស់​អ្នក​ឱ្យ​កំណែ​ចុងក្រោយ​បំផុត​។​

​    ​៤. Password ៖ កុំព្យូទ័រ​របស់​អ្នក​គួរតែមាន​លេខ​កូដ​សម្ងាត់​ដើម្បី​បញ្ជៀ​ស​ពី​ការប្រើប្រាស់​របស់​អ្នកដទៃ​នៅពេលដែល​យើង​មិន​នៅក្បែរ​កុំព្យូទ័រ​របស់​យើង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់