ដុកទ័រពីរនាក់ឪពុកកូនស្លាប់ដោយសារកូវីដ១៩ ក្រោយព្យាបាលអ្នកជំងឺជាសះស្បើយជាច្រើននាក់នៅរដ្ឋផ្លរីដា

ឪពុកនិងកូនរូបនេះគឺជាវេជ្ជបណ្ឌិតក្នុងរដ្ឋផ្លរីដា បានស្លាប់ទាំងពីរនាក់ បន្ទាប់ពីឆ្លងវីរុសកូវីដ១៩។

វេជ្ជបណ្ឌិត Carlos Francisco Vallejo វ័យ ៥៧ឆ្នាំត្រូវគេជឿថាឆ្លងមេរោគពីអ្នកជំងឺរបស់គាត់ និងសមាជិកគ្រួសាររបស់គាត់៥នាក់ក៏ឈឺដោយសារវីរុសកូរ៉ូណានេះដែររួមមានប្រពន្ធរបស់គាត់ និងឪពុកជាវេជ្ជបណ្ឌិត Jorge A. Vallejo ផងដែរ។

វេជ្ជបណ្ឌិត Jorge វ័យ ៨៩ឆ្នាំ ជាពោះម៉ាយតាំងពីឆ្នាំ២០០៥ និងកូន Carlos គឺជាវេជ្ជបណ្ឌិតជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដោយព្យាបាលអ្នកជំងឺចំនួន៧៦នាក់រួមទាំងអ្នកស្រុកនៅមណ្ឌលមើលថែចំនួនបីទៀត។

វេជ្ជបណ្ឌិតទាំងពីររូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី ២៧ ខែមិថុនា ប៉ុន្តែលោក Jorge ដែលជាគ្រូពេទ្យឯកទេសខាងសម្ភពនិងរោគស្ត្រីបានទទួលមរណភាពនៅ ៦ ថ្ងៃក្រោយនៅមន្ទីរពេទ្យ Palmetto General កន្លែងដែលវេជ្ជបណ្ឌិត Carlos ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល។

លោក Carlos ដែលជាឪពុកមានកូន ៣ នាក់បានចុះចាញ់នឹងវីរុសនេះកាលពីថ្ងៃទី ១ ខែសីហា បន្ទាប់ពីចូលបន្ទប់សង្គ្រោះបន្ទាន់នៅគ្លីនិក Cleveland Clinic Florida ក្នុងទីក្រុង Weston ចំនួន ៤២ ថ្ងៃ៕

adverise with khmeread