រលំដងស្ទូចបេតុងទម្ងន់៧តោនសង្កត់លើផ្ទះអ្នកស្រុកស្លាប់៥មាក់, របួស៤នាក់នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ មានករណីដួលរលំដងស្ទូចបេតុងទម្ងន់៧តោនរបស់ក្រុមហ៊ុនឌឺផាកស៊ីធីវីឡាបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋមួយចំនួនមួយខ្នង បណ្ដាលឱ្យស្លាប់មនុស្ស៥នាក់ និងរបួស៤នាក់កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូមែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់រួមមាន ១-ឈ្មោះ ឈាន ហុង ភេទស្រី អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឌឹម សុខណាក់ ភេទស្រី អាយុ២៩ ឆ្នាំ, ៣-ឈ្មោះ លឿប ឡាក់ភេទស្រីអាយុ៥៥ឆ្នាំ, ៤-ឈ្មោះ សុង មួយគា ភេទស្រី និង៥-ឈ្មោះ ចូវ លី ភេទស្រី អាយុ៤៩ឆ្នាំ។

ចំណែកឯអ្នករបួស៤ នាក់រួមមាន ១-ឈ្មោះ ផល សុខ ដាលីន ភេទស្រី អាយុ​៣៣ឆ្នាំ, ២-ឈ្មោះ កា សុម៉ាមាន ភេទស្រី អាយុ៣៤ឆ្នាំ, ៣-ឈ្មោះ សៅ រិទ្ធ ភេទស្រី អាយុ៤១ឆ្នាំ និង៤- ឈ្មោះ ថាន់ ចាន់ឌី ភេទស្រី អាយុ២៧ ឆ្នាំរបួសស្រាល។ អ្នកទាំងអស់គ្នានៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី។ មូលហេតុរលំដួលដងស្ទូចទម្ងន់ ៧តោនរបស់ក្រុមហ៊ុនឌឺផាកស៊ីធីវីឡារបស់លោកឧកញ៉ា ឡៅ ប៊ុនប៉ា៕


 

adverise with khmeread