ឡានដឹកដីព្រលះម៉ូតូមួយគ្រឿងបណ្តាលឱ្យបុរសមិនស្គាល់ឈ្មោះម្នាក់ស្លាប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកជាមួយម៉ូតូនៅជិតសាលាដុនបូស្កូក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាច ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០ បណ្តាលឱ្យបុរសមិនទាន់ស្គាល់ឈ្មោះម្នាក់ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត​ប្រភេទបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5931 អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខ កំពងចាម1U-6915 មានទិសដៅស្របគ្នាបណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់អត្តសញ្ញាណ​) ស្លាប់នៅនឹងកន្លែង។

បន្ទាប់មករថយន្តជ្រុលចង្កូតទៅខាងឆ្វេងដៃបុកទុយោទឹក, បង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែង ដែលមានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ ៦៩ឆ្នាំ មុខរបរលក់ដូរ បណ្តាលឱ្យរថយន្តខូចខាតផ្នែកកាប៊ីនខាងមុខកៀបជាប់ អ្នកបើកបររថយន្តរងរបួសធ្ងន់។ ភ្លាមៗនោះត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយ គាស់នាំយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕

adverise with khmeread