Barcelona បានបញ្ជាក់ថា មានកីឡាករឆ្លងវីរុសកូរ៉ូណា

        ក្លឹបយក្សអេស្ប៉ាញ Barcelona បានបញ្ជាក់ថា បានរក​ឃើញកីឡាករ​​វិជ្ជមាន​វីរុសកូរ៉ូណានៅមុន​ជំនួប​វគ្គ​៨ក្រុមចុងក្រោយ​ជាមួយ​ក្រុម Bayern Munich ក្នុងក្របខណ្ឌ CL ។

        ប៉ុន្តែក្លឹប Barcelona បាន​ប្រកាស​ថា វីរុសកូវីត ១៩ នេះ​មិន​បាន​កើត​នៅលើ​កីឡាករក្នុងក្រុមជម្រើស​ដំបូង​ដែលនឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Lisbon នៅ​ថ្ងៃប្រហស្បត្តិ៍​នោះទេ។ ផ្ទុយទៅវិញ​ គឺមាន​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជើង​ចាស់​៩​រូប​ដែល​បច្ចុប្បន្ន​ស្ថិតនៅដាច់ដោយឡែក​ពី​ក្រុម​ជម្រើស​ដំបូង​ដែល​ត្រួវចូល​រួម​ការ​ប្រកួត​នៅវគ្គ​៨ក្រុមចុងក្រោយ​នៅ​ក្របខណ្ឌ CL ។

        អ្នក​ទាំង​៩​នោះ​បាន​វិលត្រឡប់​មកទីលាន​ហ្វឹកហាត់វិញ​កាល​ពីថ្ងៃអង្គារ៍ដើម្បី​ចាប់ផ្តើម​ត្រៀម​ការប្រកួត​កម្តៅសាច់ដុំ​មុន​រដូវកាល​ បន្ទាប់ពី​បញ្ចប់​កិច្ច​សន្យា​លេងខ្ចីជើងនៅ​ក្លឹបផ្សេង។

        ក្លឹប​ Barcelona បាន​បញ្ជាក់ថា មាន​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង​៩នាក់​ដែល​បាន​វិលត្រឡប់​មក​ហ្វឹកហាត់វិញ​រកឃើញ​វិជ្ជមាន​វីរុសកូរ៉ូណា។ ក្លឹប Barcelona បន្តទៀត​ថា កីឡាករ​រូបនេះមិន​ប៉ះពាល់​ជាមួយ​សមាជិកនៃក្រុមជម្រើស​ដំបូង​ដែល​គ្រោងនឹងធ្វើ​ដំណើរទៅកាន់ទីក្រុង Lisbon សម្រាប់ការ​ប្រកួត​នៅ​ថ្ងៃព្រហស្បតិ៍នេះទេ”៕

adverise with khmeread