Watford កំណត់តម្លៃ៣០លានផោនសម្រាប់ខ្សែបម្រើស្លាប Ismaila Sarr ខណ: Crystal Palace ចាប់អារម្មណ៍

        ក្លឹប Watford បានកំណត់​តម្លៃយ៉ាងហោចណាស់​៣០​លាន​ផោន​ពី​ក្លឹប​Crystal Palace ដែលចង់​ផ្ទេរ​កីឡាករ Ismaila Sarr ដើម្បីជំនួស​កីឡាករ Wilfried Zaha នៅពហុកីឡាដ្ឋាន Selhurst Park ។

        Sarr បាន​ចូលរួម​ជាមួយ​ក្រុម Watford ក្នុង​តម្លៃ​ប្រមាណ៣០​លានផោន​ បន្ទាប់ពី​ចាកចេញពី​ក្លឹប Rennes កាល​ពីខែ​សីហា​ឆ្នាំមុន ហើយ​រំពឹងថា អាចចាកចេញ​ បន្ទាប់ពីក្រុមនេះត្រូវ​កាត់ចេញពី​ក្របខណ្ឌ EPL ​។

        ក្លឹប Watford ​មិន​ទាន់​មាន​អ្នក​ចាត់ការ​នោះទេ ហើយកំពុង​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​កាត់បន្ថយ​ការ​ចំណាយ​នៅ​មុន​ការ​វិលត្រឡប់​មក​កាន់​ក្របខណ្ឌ Champion​ ship ប៉ុន្តែ​គ្មាន​បំណង​ចង់​បាត់បង់​កីឡាករសញ្ជាតិ​សេណេហ្គាល់រូបនេះទេ។

        គ្រូបង្វឹកក្លឹប Crystal Palace លោក Roy Hodgson បាន​សារភាព​ថា Zaha អាច​នឹង​ចាកចេញ​ពីក្លឹបនេះនៅរដូវក្តៅនេះ ហើយ​ចាត់ទុក Sarr វ័យ​២២​ឆ្នាំ​គឺជា​កីឡាករ​ដែល​ស័ក្តិសម​ក្នុងការ​ជំនួស​ខ្សែបម្រើ​ស្លាបរូបនេះ។

        មាន​ក្លឹបជា​ច្រើន​នៅក្របខណ្ឌ EPL ​ចាប់អារម្មណ៍​នឹង​ Sarr ប៉ុន្តែ​មាន​តែ​ក្លឹប Palace ប៉ុណ្ណោះដែល​បានដាក់សំណើ៕

adverise with khmeread