លោក Hansi Flick: Thiago Alcantara ចង់ចាកចេញពីក្លឹប Bayern Munich

        គ្រូបង្វឹក​ក្លឹប Bayern Munich លោក Hansi Flick បាន​បញ្ជាក់ជាថ្មីថា លោកជឿជាក់ថា កីឡាករ Thiago Alcantara ចង់ផ្ទេរ​ទៅ​ក្របខណ្ឌ EPL​ ប៉ុន្តែ​នៅតែមាន​មន្ទិល​ជុំវិញ​ការផ្ទេរថា នឹងធ្វើឡើងទៅ​តាមរបៀបណា។

        Thiago ធ្វើ​បាន​ល្អ​ អំឡុង​ពេល​ក្រុម Bayern យក​ឈ្នះ​ក្រុម​ Chelsea ៤-១ កាល​ពីចុងសប្តាហ៍​ ខណៈ​ក្រុម​នេះបាន​កក់​កៅអីនៅវគ្គ​៨ក្រុម​ចុងក្រោយ​ជាមួយ​នឹង​ក្រុម Barcelona ។ ប៉ុន្តែបើទោះបីជា​ក្លឹប Bayern មាន​បំណង​ចង់​រក្សា​ទុកកីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះជាមួយ​នឹង​កិច្ច​សន្យា​ថ្មី​ក៏ដោយ​ ក៏កីឡាករ​រូបនេះ​នៅតែ​មាន​បំណង​ចង់​ផ្ទេរចេញនៅ​រដូវ​ក្តៅនេះ​ដើម្បី​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។

        លោក Flick បាន​និយាយថា “​ក្នុងនាមជាមនុស្សម្នាក់និង​ធ្លាប់ជា​កីឡាករ​ម្នាក់​ ខ្ញុំ​អាចយល់ពីបំណង​របស់គាត់។ គាត់ចង់​បាន​ការ​ប្រកួត​ប្រជែង​ថ្មី ហើយ​តាម​ខ្ញុំយល់​គឺក្របខណ្ឌ EPL”។

        គេចាត់ទុកថា ក្លឹប Liverpool គឺជា​គោលដៅ​ដ៏ស័ក្តិសម​សម្រាប់ ធីអាហ្គោ  ព្រោះលោក Jurgen Klopp គឺជា​អ្នក​គាំទ្រ​កីឡាករ​អេស្ប៉ាញ​រូបនេះ​យូរមក​ហើយ​ ហើយ​ថា កីឡាករ​រូបនេះ​អាចនឹង​បន្ថែម​គុណភាព​ក្នុង​តំបន់​បម្រើ​របស់​ក្រុម Liverpool ៕

adverise with khmeread