លោក Arsene Wenger បដិសេធសំណើចូលដឹកនាំក្លឹប Barcelona

        មានព័ត៌មាន​ថា លោក Arsene Wenger បាន​បដិសេធ​សំណើ​​ដើម្បី​ចូល​ដឹកនាំ​ក្រុម Barcelona បន្តពី​លោក​ Quique Setien ។ លោក Wenger ​បាន​ចាកចេញពីក្លឹប Arsenal កាលពីឆ្នាំ​២០១៨​ បន្ទាប់ពី​ដឹកនាំ​អស់រយៈ​ពេល​២២​ឆ្នាំ​ ហើយ​លោក​មិន​បាន​ទទួល​យក​ការងារបង្វឹក​ចាប់តាំងពីពេលនោះមក។

        ប៉ុន្តែ​វិបត្តិ​ក្នុងក្រុម​ការងារបង្វឹក​នៅ​ក្លឹប Barcelona បាន​ធ្វើឲ្យ​មាន​ការ​ទាក់ទងទៅ​គ្រូបង្វឹក​សញ្ជាតិបារាំង​រូបនេះជុំវិញ​លទ្ធភាពត្រឡប់​មក​ដឹកនាំ​នៅពហុកីឡាដ្ឋាន Camp Nou ។

        ក្លឹប Barcelona គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ជា​ច្រើន​ដែល​ទាក់ទងទៅ ប៉ុន្តែ​គ្រូបង្វឹក​វ័យ​៧០​ឆ្នាំ​រូបនេះ​បាន​បដិសេធ​សំណើទាំងនោះ។ គេជឿថា ថ្នាក់ដឹកនាំ​ក្លឹប Barcelona ចង់​បាន​គ្រូបង្វឹក​ថ្មី​មក​ជំនួស​លោក Setien បន្ទាប់ពី​គ្រូបង្វឹកសញ្ចាតិ​អេស្ប៉ាញ​រូបនេះ​បាត់បង់ឱកាស​ប្រជែង​យក​ពាន​ជើង​ឯក​ជាមួយ​ក្លឹប Real Madrid ៕

adverise with khmeread