អ៊ីស្រាអែលបង្ហាញប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីសម្រាប់បាញ់ទម្លាក់មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់

ទីភ្នាក់ងារផែនការពារមីស៊ីលអាមេរិក (MDA) បាននិយាយថា អ៊ីស្រាអែលបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារអាកាស Arrow-2 របស់ខ្លួនកាលពីថ្ងៃពុធទី១២សីហា។

ទីភ្នាក់ងាររបស់មន្ទីរបញ្ចកោណនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "មីស៊ីលស្ទាក់ចាប់ Arrow-2 បានអនុវត្តដោយជោគជ័យនូវគន្លងហោះហើររបស់វានិងបានបំផ្លាញគោលដៅ"។

មីស៊ីល Arrow-2 និងប្រព័ន្ធការពារអាកាសជំនាន់ថ្មី Arrow-3 ដើរតួជាខែលការពារថ្នាក់កំពូលរួមបញ្ចូលគ្នារបស់អ៊ីស្រាអែលដែលបង្កើតឡើងជាមួយសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងកាំជ្រួចមីស៊ីលផ្សេងៗ ជាពិសេសមីស៊ីលបាញ់ចេញពីអ៊ីរ៉ង់។

នាយករងទីភ្នាក់ងារលោកឧត្តមនាវីទោ Jon Hill និយាយថា "MDA នៅតែប្តេជ្ញាជួយរដ្ឋាភិបាលអ៊ីស្រាអែល ខណៈដែលខ្លួនកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារមីស៊ីលជាតិរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងបច្ចុប្បន្ននិងអនាគត"។

MDA បាននិយាយថាការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅតំបន់សាកល្បងមួយនៅភាគកណ្តាលប្រទេសអ៊ីស្រាអែលនិងលើសមុទ្រមេឌីទែរ៉ាណេ៕

 

adverise with khmeread