ត្រាំអំពាវនាវឱ្យបន្ធូរបន្ថយច្បាប់ស្តីពីការប្រើទឹកផ្កាឈូកក្នុងសេតវិមានដើម្បីមានទឹកគ្រាប់គ្រាន់ប្រោសលើសក់ក្បាលគាត់កុំឱ្យបាក់ភ្លី!

រដ្ឋាភិបាលអាមេរិកបានស្នើផ្លាស់ប្តូរនិយមន័យនៃការប្រើប្រាស់ទឹកផ្កាឈូកដើម្បីអនុញ្ញាតឱ្យមានការបង្កើនទឹកប្រើប្រាស់ចេញមកក្រៅ ក្រោយការត្អូញត្អែរចេញពីមាត់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីទម្លាប់រក្សាសក់គាត់មិនដែលឱ្យបាក់ភ្លី។

នៅក្រោមច្បាប់មួយក្នុងឆ្នាំ១៩៩២ ទឹកផ្កាឈូកនៅក្នុងសហរដ្ឋអាមេរិកគឺមិនតម្រូវឱ្យបញ្ចេញទឹកច្រើនជាង ២,៥ហ្គាឡុង (៩,៥លីត្រ) ក្នុងមួយនាទីនោះឡើយ។

រដ្ឋបាលត្រាំចង់ឱ្យបន្ថូរបន្ថយច្បាប់នេះជាពិសេសសម្រាប់ក្បាលបាញ់ទឹកផ្កាឈូកនីមួយៗ ជាជាងកំណត់លើទឹកប្រើប្រាស់ប្រចាំថ្ងៃទូទៅ។

ក្រុមអ្នកប្រើប្រាស់និងអ្នកអភិរក្សអះអាងថា វាខ្ជះខ្ជាយនិងមិនចាំបាច់។

ការផ្លាស់ប្តូរនេះគឺត្រូវបានស្នើដោយក្រសួងថាមពលកាលពីថ្ងៃពុធ ក្រោយការត្អូញត្អែររបស់លោក ត្រាំ នៅឯសេតវិមានកាលពីខែមុន។ គាត់បាននិយាយថា "ដូច្នេះទឹកផ្កាឈូក អ្នកត្រូវងូតទឹក ទឹកមិនចេញមក។ អ្នកចង់លាងដៃរបស់អ្នក ទឹកមិនចេញមក។ ដូច្នេះអ្នកត្រូវធ្វើដូចម្តេច? អ្នកត្រូវឈរនៅមួយកន្លែងយ៉ាងយូរ ឬអ្នកងូតទឹកយូរ? ដោយសារតែសក់របស់ខ្ញុំ ខ្ញុំមិនដឹងពីអ្នកនោះទេ ប៉ុន្តែវាត្រូវតែឥតខ្ចោះ។ ល្អឥតខ្ចោះមិនបាក់ភ្លី"។

លោក Andrew deLaski នាយកប្រតិបត្តិនៃគម្រោងអភិរក្សថាមពលបាននិយាយថា សំណើនេះគឺ "រឿងឆ្កួតៗ"។ ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ជាមួយនឹងក្បាលបាញ់ទឹកផ្កាឈូកមានបួនឬប្រាំបន្ថែមទៀត "អ្នកអាចនឹងត្រូវប្រើប្រាស់ទឹកពី ១០ ទៅ ១៥ហ្គាឡុងក្នុងមួយនាទីបញ្ចេញពីក្បាលទឹកផ្កាឈូក និយាយឱ្យចំសឹងតែទឹកកួចអ្នកចេញពីបន្ទប់ឯណោះ"។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា សំណើនេះអាចប្រឈមមុខនឹងការតតាំងគ្នារបស់តុលាការប្រសិនបើវាដំណើរការទៅមុខ៕ ប្រភព៖ BBC

adverise with khmeread