ចិនអះអាងថារកឃើញវីរុសកូរ៉ូណាលើស្លាបមាន់ក្លាសេនាំចូលពីប្រេស៊ីល

អាជ្ញាធរចិនបានអះអាងថាពួកគេបានរកឃើញវីរុសកូរ៉ូណានៅលើស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល។

រដ្ឋបាលទីក្រុងសិនជិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣សីហាថា សំណាកផលិតផលអាហារដឹកទៅទីក្រុងស៊ីនជិនភាគខាងត្បូងប្រទេសចិនបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

ការភ័យខ្លាចបានកើតឡើងក្រែងថាការដឹកជញ្ជូនអាហារកខ្វក់អាចបណ្តាលឱ្យមានការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដនៅក្នុងប្រទេសចិន ខណៈក្រុមមន្រ្តីបានព្រមានដល់សាធារណជនអំពីហានិភ័យនៃការឆ្លងមេរោគពីសាច់និងអាហារសមុទ្រនាំចូល។

ការរកឃើញនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីដានវីរុសដែលបង្កឱ្យមានជំងឺកូវីដ១៩ ត្រូវបានគេរកឃើញនៅលើអាហារវេចខ្ចប់និងបង្គាក្លាសេពីអេក្វាឌ័រ។ ប្រទេសចិនកំពុងបង្កើនការដាក់អេក្រង់តាមដាននៅតាមកំពង់ផែ ចំពេលមានការព្រួយបារម្ភអំពីការនាំចូលអាហារពីខាងក្រៅ៕ ប្រភព៖ Daily Mail

 

adverise with khmeread