អ្នកលើកដុំដែកយក្សរុស្ស៊ីបាក់ជង្គង់ទាំង២ ក្រោយព្យាយាមលើកអាល់ទែរទម្ងន់ ៤០០ គីឡូក្រាម

អ្នកលើកដុំដែកយក្សរុស្ស៊ីបានបាក់ជង្គង់ទាំងសងខាងក្នុងការប៉ុនប៉ង់បរាជ័យដើម្បីលើកអាល់ទែរទម្ងន់៤០០គីឡូក្រាម។

លោក Alexander Sedykh បានប្រកួតលើកអាល់ទែរដើម្បីពានរង្វាន់ពិភពលោកហៅថា World Raw Powerlifting Federation (WRPF) ជិតទីក្រុងមូស្គូ នៅពេលឧបទ្ទវហេតុដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។

អ្នកការពារជើងឯករូបនេះឃើញកំពុងស្ថិតក្រោមដែកអាល់ទ័រនៅពីលើស្មារបស់គាត់។ គាត់ក៏អាចមើលឃើញញ័រពេញប្រាណផងដែរ ពេលកំពុងលីដុំដែកដ៏ធ្ងន់នោះ មុនពេលការប៉ុនប៉ង់បរាជ័យដ៏រន្ធត់កើតឡើង។

ដំបូងឡើយគាត់ហាក់បីដូចជាធ្វើបានល្អប្រសើរក្នុងការលើកវា តែមួយសន្ទុះក្រោយមកស្រាប់តែគាត់ទន់ជង្គង់ហើយបាក់តែម្ដង ហើយគាត់ស្រែកយ៉ាងឈឺចាប់បំផុត។

ភ្លាមៗគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កន្លែងដែលគាត់ត្រូវបានវះកាត់រហូតដល់ទៅ ៦ម៉ោង។ ក្នុងកិច្ចសម្ភាន៍មួយ អ្នកលើកដុំដែករុស្ស៊ីរូបនេះនិយាយថា មហន្តរាយនោះមាន័យថា គាត់នឹងត្រូវរៀនដើរម្ដងទៀត៕ 

 

adverise with khmeread