អង់គ្លេសដាក់បារាំងចូលបញ្ជីប្រទេសដែលត្រូវធ្វើច​ត្តា​ឡី​ស័ក

ប្រជាជនដែលចូលមកចក្រភពអង់គ្លេសពីបារាំងនិងហូឡង់នឹងត្រូវបង្ខំឱ្យធ្វើច​ត្តា​ឡី​ស័ករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃសៅរ៍។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Grant Shapps បាននិយាយថា វិធានការនេះ ដែលត្រូវអនុវត្តចំពោះមនុស្សដែលធ្វើដំណើរមកពីម៉ូណាកូ ម៉ាល់តា តួកគី កៃកូស និង អារូបា នឹងចាប់ផ្តើមពីម៉ោង ៤ រសៀល។

លោកបានបន្ថែមថា នេះជាការចាំបាច់ដើម្បីទប់ស្កាត់មេរោគកុំឱ្យឆ្លងរាលដាលតទៅទៀត។

បារាំងក៏បានព្រមានដែរថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសនឹងនាំឱ្យមាន "វិធានការតបតទៅវិញទៅមក" នៅទូទាំងប្រទេសបារាំង។

លោក Clement Beaune រដ្ឋលេខាធិការបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបបានសរសេរលើ Twitter ថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសគឺជាបញ្ហានៃការសោកស្តាយចំពោះបារាំង។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសធ្វើឡើង បន្ទាប់ពីមានករណីកូវីដកើនឡើងនៅក្នុងបណ្តាប្រទេសដែលរងផលប៉ះពាល់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕ ប្រភព៖ BBC

adverise with khmeread