អ្នកជំនាញនិយាយថា មនុស្សប្រហែលមិនអាចឆ្លងកូវីដ១៩ពីអាហារក្លាសេនោះទេ

របាយការណ៍ដែលបានរកឃើញថាវីរុសកូរ៉ូណាត្រូវបានរកឃើញនៅក្នុងស្លាបមាន់ក្លាសេដឹកឆ្លងទ្វីបនាំឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកលេងអ៊ីនធឺណេត។ ប៉ុន្តែអ្នកជំនាញមិនបារម្ភសូម្បីតែបន្តិច។

ចំពេលមានភាពមិនច្បាស់លាស់នៃរបាយការណ៍ថា ស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីលចូលមកចិនមានកូវីដ១៩ អ្នកជំនាញជាច្រើននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពនៃការឆ្លងមេរោគពីអាហារ ជាពិសេសអាហារក្លាសេ គឺទាបខ្លាំងណាស់។

លោក Angela Rasmussen អ្នកឯកទេសខាងរោគសាស្ត្រនៅសាកលវិទ្យាល័យ Columbia បាននិយាយថា «ប៉ុន្តែវាមិនមានន័យថា "អូព្រះជាម្ចាស់ គ្មាននរណាទិញស្លាបមាន់ទេ ព្រោះវាមានកូវីដ១៩" គឺមិនដូច្នេះទេ»។

គោលការណ៍ណែនាំពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានអះអាងថា "គ្មានភស្តុតាងណាមួយបង្ហាញថា ការគ្រប់គ្រងចំណីអាហារ ឬការទទួលទានអាហារ គឺទាក់ទងនឹងកូវីដ១៩នោះទេ" ។

មធ្យោបាយសំខាន់ដែលវីរុសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន គឺតាមរយៈការខ្ចាយភាគល្អិតនៃតំណក់ទឹកតូចៗ ពីការកណ្តាស់ ក្អក និយាយ ឬក៏ដកដង្ហើមតែប៉ុណ្ណោះ៕ ប្រភព៖ CNA


 

adverise with khmeread