adverise with khmeread Sporting braga

ថ្ងៃ​ពុធ​នេះ​ក្រុម​ជើង​ខ្លាំង Braga និង Sporting ប៉ះគ្នា​ក្នុង​លី​ក​កំពូល​ព័រ​ទុយ​ហ្គា​ល់​

* Braga vs Sporting, 03:00 am

​ក្របខ័ណ្ឌ​លី​ក​កំពូល​ព័រ​ទុយ​ហ្គា​ល Taça de Portugal ថ្ងៃ​ពុធ​ពាក់​កណ្តា​សប្តាហ៍​នេះ​ឈានដល់​ជុំ​ទី ១៤ ហើយ ដោយ​ថ្ងៃនេះ​ផងដែរ​យើង​សូម​លើក​យ​ក្រុម​ជើង​ខ្លាំង​មួយគូ​គឺ Braga និង Sporting មក​វិភាគ​ជូន​អ្នកតាមដាន​កីឡាបាល់ទាត់​ទុកជា​ការកម្សាន្ត​។ 

Braga នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​កំពូល​តារាង Sporting នា​ពាក់​កណ្តាលរាត្រី​នេះ ដោយ​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ និង​រកបាន ២៤ គ្រាប់​ពី​ក្នុងការ​ប្រកួត​ចំនួន ១៣ លើក​កន្លងមកនេះ​។ ទោះបី ៥ ប្រកួត​ចុងក្រោយ Braga ធ្វើ​បានល្អ​បង្គួរ និង​ចាញ់​តែមួយ​ប្រកួត​ក្តី តែ​ក្រុម​នេះ​ហាក់​ធ្លាក់ចុះ​ទម្រង់​ប្រយុទ្ធ ដោយ​ស៊ុត​បានតែ ៣ គ្រាប់​គត់​ក្នុង ៥ ប្រកួត​មកនេះ​។ 

​ក្រុម​ខ្លាំង Sporting បច្ចុប្បន្ន​បាន​ឈរ​នៅលើ​កំពូល​តារាង​បណ្តោះអាសន្ន មាន ៣៥ ពិន្ទុ​ក្នុង​ដៃ​នៅ​ពីលើ​ក្រុម Porto តែ ២ ពិន្ទុ​ប៉ុណ្ណោះ​។ នា​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​ក្រុម​កំពូល​តារាង Sporting បាន​បំបាក់​ក្រុម Braga ទាំង​ក្នុង និង ក្រៅ​ទឹកដី​។ ដូច្នេះ​គួបផ្សំ​នឹង​ការប្រកួត ៥ លើកចុងក្រោយ​ឈ្នះ​ទាំង ៥ ហើយ​ស៊ុត​ចូល​គេ​ច្រើនៗ​ទៀត​នោះ Sporting ពិតជា​មានសង្ឃឹម​ខ្ពស់ជាង​ម្ចាស់ផ្ទះ​។ 

- ៥ ប្រកួត​របស់ Braga 

- ៥ ប្រកួត​របស់ Sporting 

- ប្រវត្តិ​ជួបគ្នា​ចុងក្រោយ ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Sporting ឈ្នះ ២-១​

adverise with khmeread

មតិយោបល់