adverise with khmeread 48963a8d a313 4b20 be36 4a8e6951251f

ក្រុម​ទំនើង​បង្ក​របួសស្នាម​ដោយ​ចេតនា​បាន​វាយ​បុរស​ម្នាក់​ក្បែរ​ស្លាប់​

     សៀមរាប​ ​៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនពាល​មួយក្រុម​ជិះឡាន​ទំនើប​ពួនស្ទាក់​វាយ​បុរស​ម្នាក់​ស្ទើរ​ស្លាប់ មក​សាកសួរ និង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ ខណៈ​សំណុំ​រឿងនេះ​មាន មន្ដ្រី​ថ្នាក់​ផ្កាយ​បី​ម្នាក់​នៅ​ភ្នំពេញ​អន្ដរាគមន៍​ឲ្យ​ដោះលែង​។ 

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កាល​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ មាន​ជនដៃដល់​មួយក្រុម​ជិះ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស ស្ទើរ​ស្លាប់​បែកក្បាល​ហូរឈាមស្ថិតនៅ ចំណុច​ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​។ 

     លោក ឈួ​រលាង ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា លោក​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​ខាង​អាសយដ្ឋាន​ខាងលើ​បាន​ប្រហែល​តែ​ជាង​១០​ម៉ែត្រ ស្រាប់​តែមាន​មនុស្ស​ប្រុស​ជិត​១០​នាក់​រត់​សំដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់ដៃ ឯ​ខ្លះ​គេ​ប្រើ​ដំបង​។​

     លោក​បាន​បន្ដថា ភ្លាមនោះ​លោក​បាន​ស្រែកហៅ​បងប្អូន​សាច់ញាតិ​ឲ្យ​ជួយ ទើប​ប្អូនថ្លៃ​របស់លោករ​ត់ទៅ​ដេញចាប់​ជនដៃដល់ តែ​ចាប់​មិនបាន​ពួកគេ​បាន​រត់ឡើង​ឡាន​បើក​ទៅ​បាត់​។ លោក ពេលនោះ​ងងឹតមុខ​សន្លប់​ទើប បងប្អូន​សាច់ញាតិ​ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​។​

     លោក ឈួ​រលាង បាន​បន្តថា លោក​បាន​ឲ្យ​ប្អូនប្រុស​របស់លោក ទៅ​ដាក់​ពាក្យបណ្តឹង​នៅឯ​ប៉េអឹម​ខេត្តសៀមរាប ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ដោយ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សូម​ឲ្យ​សមត្ថកិច្ច​ផ្តន្ទាទោស​ជនដៃដល់​ទៅតាម​ផ្លូវច្បាប់​ផង​។​

     នៅពេល​បងថ្លៃ​លោក​ចេញ​ម៉ូតូ​ពី​ផ្ទះ​មិនបាន​១០​ម៉ែត្រ​ផង​ស្រាប់​ឮ​សំលេង​ស្រែក​ឲ្យ ជួយ​ផង ភ្លាមនោះ​លោក​បាន​រត់​ទៅដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រដាប់​ដោយ​ដំបង​កំពុង​ព្រួត​វាយ​បង របស់លោក​ដែល​កំពុង​ដួល​ដេក​លើដី​។​

     លោក អ៊ុយ  ច​យ នាយការិយាល័យ​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្តសៀមរាប កាលពី​ម៉ោង​១១ ​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា ក្រុម​ជនដៃដល់​មាន​គ្នា​០៧​នាក់ តែ​មិនអាច​ឲ្យ​ឈ្មោះ​បានទេ​ព្រោះ​កំពុងតែ​រៀបចំ​តាម​នីតិវិធី ហើយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​សិន​។ ជនដៃដល់​នឹង​ប​ញ្ជួ​ន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៦​។​

     លោក ឈួ​រលាង ជនរងគ្រោះ​ខាងលើ​សូម​សំណូមពរ​ទៅ​លោក​ប៉ោ វណ្ណ​និ​ត មេ​ប៉េអឹម​ខេត្តសៀមរាប សូម​លោក​មេត្តាជួយ​ឲ្យ​កូនចៅ​របស់លោក បញ្ជូន​សំណុំរឿង​ខាងលើនេះ​ទៅ​តុលាការ​ឲ្យ​បាន​លឿន​ផង​។ លោក ឈួ​រលាង សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា តុលាការ​ខេត្តសៀមរាប ​និង​រក​យុត្តិធម៌​ជូន​លោក​ដែលជា​ជនរងគ្រោះ​ជាក់​ជាមិនខាន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់