ស្ត្រីអាយុ៣១ឆ្នាំរូបនេះមានផ្ទៃពោះជាប់រហូតរយៈពេល១០ឆ្នាំមកនេះ និងមានកូន១១នាក់ ហើយថាចង់បានកូនទៀត

ម្តាយ ដែលមានកូន ១១ នាក់រូបនេះបានលាតត្រដាងថា នាងពិតជាចង់បានកូនថែមទៀត បើទោះបីជានាងបានចំណាយពេលមួយទសវត្សរ៍មានផ្ទៃពោះជាប់រហូតក៏ដោយ។

នាង Britni Church មានអាយុ ៣១ ឆ្នាំមកពីទីក្រុង Arkansas រដ្ឋ Kansas មានកូនស្រីដំបូងឈ្មោះ Crizman តែប៉ុន្មានថ្ងៃបន្ទាប់ពីនាងឈានចូលអាយុ ១៦ ឆ្នាំ។ ចាប់តាំងពីពេលនោះមក នាងបានស្វាគមន៍កូន ១០ នាក់បន្ថែមទៀត ឈ្មោះ Jordan អាយុ១៤ឆ្នាំ Caleb អាយុ១៣ឆ្នាំ Jace អាយុ១២ឆ្នាំ Cadence អាយុ១០ឆ្នាំ Jesalyn អាយុ៨ឆ្នាំ Christopher អាយុ៣ឆ្នាំ និងកូនភ្លោះបីអាយុ១ខួបឈ្មោះ Oliver, Asher និង Abel ហើយបានចំណាយប្រាក់សរុប ១០ ឆ្នាំមានផ្ទៃពោះជាប់មករហូត។

ទោះយ៉ាងណា ត្បិតមានការលំបាកក្នុងការមានគ្រួសារធំនិងចំណាយកាន់តែធំក្តី ក៏នាង Britni ដែលរៀបការជាមួយប្តីឈ្មោះ Chris បានសារភាពថានាងចង់បានកូនបន្ថែមទៀតឱ្យគ្រប់ ១៥ នាក់៕ ប្រភព៖ Daily Mail

adverise with khmeread