ចំនួនដំរីនៅកេនយ៉ាកើនឡើងទ្វេដងក្នុងរយៈពេល៣ទសវត្សរ៍មកនេះ ខណៈប្រទេសនេះអះអាងថាបង្ក្រាបការបរបាញ់ដោយជោគជ័យ

ចំនួនដំរីរបស់ប្រទេសកេនយ៉ាបានកើនឡើងទ្វេដងក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះដោយសារតែប្រទេសនេះបានអះអាងថាខ្លួនបានបង្ក្រាបបានសម្រេចលើការប្រមាញ់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Najib Balala បានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រទី១៤សីហាថា ការបរបាញ់យ៉ាងទូលំទូលាយនៅក្រោមកណ្តាប់ដៃពួករត់ពន្ធភ្លុកដំរីមានន័យថា ប្រទេសនេះជាជម្រករបស់ដំរីតែ ១៦.០០០ ក្បាលប៉ុណ្ណោះក្នុងឆ្នាំ ១៩៨៩។

ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងប្រឆាំងការបរបាញ់ ឥឡូវនេះសត្វដំរីបានកើនឡើងដល់ជាង ៣៤.០០០ ក្បាលគិតត្រឹមឆ្នាំ ២០១៨។

រដ្ឋាភិបាលកេនយ៉ាបានដាក់ពន្ធនាគាររយៈពេលយូរនិងផាកពិន័យជាប្រាក់ច្រើនសម្បើមសម្រាប់អ្នកប្រមាញ់និងអ្នកជួញដូរ ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់ខ្លួន។

ការបរបាញ់ទាំងអស់គឺខុសច្បាប់នៅក្នុងប្រទេសកេនយ៉ា ខណៈលោក Balala អះអាងថា "ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ យើងបានបង្ក្រាបការប្រមាញ់ក្នុងប្រទេសនេះបានជោគជ័យ"៕ ប្រភព៖ Daily Mail

adverise with khmeread