តួកគីចោទបារាំងថា "សម្លុតកំហែង" ក្រោយលោកម៉ាក្រុងបញ្ជូននាវាចម្បាំងមកជួយក្រិកក្នុងដែនសមុទ្រជម្លោះ

កាលពីថ្ងៃសុក្រទី១៤សីហា ប្រទេសតួកគីបានចោទប្រកាន់បារាំងថាបានសម្តែងកាយវិការដូច "សម្លុតកំហែង" ក្រោយប្រធានាធិបតីអេមម៉ានូអែល ម៉ាក្រុងបញ្ជូននាវាចម្បាំងមកដែនសមុទ្រជម្លោះមេឌីទែរ៉ាណេ។

ការរុករកប្រេងនិងឧស្ម័នក្បែរប្រទេសស៊ីបបានធ្វើឱ្យមានភាពតានតឹងរវាងតួកគី ក្រិក និងសហភាពអឺរ៉ុប ដែលបានកើនឡើង ចាប់តាំងពីតួកគីបានបញ្ជូននាវាចាប់សញ្ញាទីតាំងប្រេងមួយគ្រឿងនិងនាវាជើងទឹកតូចមួយចូលទៅក្នុងតំបន់ជម្លោះនេះកាលពីថ្ងៃចន្ទ។

ចាប់តាំងពីពេលនោះមក ក្រិកបានបញ្ជូនយោធារបស់ខ្លួនដើម្បីសង្កេតមើលអ្វីដែលកំពុងកើតឡើង ខណៈពេលដែលប្រទេសបារាំងនិយាយថា ខ្លួនកំពុងពង្រឹងវត្តមានកងទ័ពជើងទឹករបស់ខ្លួនជាបណ្តោះអាសន្នដើម្បីជួយគាំទ្រដល់ប្រទេសក្រិក។

តួកគីនិយាយថា ប្រទេសក្រិកកំពុងទាមទារចំណែកមិនយុត្តិធម៌មួយនៃដែនសមុទ្រមេឌីទែរ៉ាណេដោយផ្អែកលើកូនកោះតូចមួយចំនួន ប៉ុន្តែសហភាពអឺរ៉ុបរំពឹងគាំទ្រដល់ការទាមទាររបស់ក្រិកនៅក្នុងកិច្ចពិភាក្សាបន្ទាន់កាលពីម្សិលមិញនេះ៕ ប្រភព៖ Daily Mail

adverise with khmeread