អេស្ប៉ាញហាមជក់បារីនៅទីសាធារណៈទូទាំងប្រទេសដើម្បីទប់ស្កាត់កូវីដ១៩

ប្រទេសអេស្ប៉ាញបានប្រកាសថាខ្លួននឹងហាមឃាត់ការជក់បារីនៅតាមផ្លូវបើគ្មានការរក្សាគម្លាតពីគ្នានៅក្នុងសង្គម ខណៈដែលខ្លួនបង្កើនការរឹតត្បិតដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រទី១៤សីហា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Salvador Illa បានបង្ហាញនូវវិធានការថ្មីនេះ ដែលត្រូវអនុវត្តនៅទូទាំងប្រទេសរួមទាំងការបិទភោជនីយដ្ឋាន និងរង្គសាល។

ក្លឹបរាត្រី និងបារនឹងត្រូវបិទទ្វារ ភោជនីយដ្ឋាននឹងត្រូវបិទទ្វារត្រឹមម៉ោង ១ ព្រឹក ហើយគ្មានអតិថិជនថ្មីអាចចូលបានទេ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយកន្លែងលក់អាហារនឹងត្រូវកំណត់ឱ្យមានមនុស្សចូល ១០ នាក់តែប៉ុណ្ណោះ។

លោកបានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់អាជ្ញាធរសុខាភិបាលក្នុងតំបន់ ខណៈដែលប្រទេសនេះប្រយុទ្ធនឹងការកើនឡើងរលកថ្មីនៃជំងឺកូរ៉ូណា ដោយមានករណីថ្មីជិត ២.៩៣៥ ក្នុងរយៈពេល ២៤ ម៉ោង គិតត្រឹមថ្ងៃព្រហស្បតិ៍។

វាបានធ្វើឱ្យប្រទេសនេះមានករណីឆ្លងសរុប ៣៣៧.៣៣៤ ករណី ខណៈចំនួនអ្នកស្លាប់កើនដល់ ២៨.៦០៥ នាក់ ជាហេតុបង្កឱ្យមានការភ័យខ្លាចនៃរលកទី ២ ដ៏ធំក្នុងប្រទេសអេស្ប៉ាញ៕ ប្រភព៖ Daily Mail

adverise with khmeread