adverise with khmeread F7960107 1641 4cf9 9284 c45dcffac965

ថតរូប​សុខៗ​នាំគ្នា​លក់​គ្រឿងញៀន​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ​២០១៦ នៅ​ភូមិ​-​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ជាមួយ​ថ្នាំញៀន​៣​កញ្ចប់។​

    ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹងថា ជនល្មើស​គ្រឿងញៀន​០១​ករណី​០៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ​លាង សុវត្ថិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជាង​ថតរូប ស្នាក់នៅ​ផ្ទះ ជួល ភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​,២-​ឈ្មោះ​មុំ ពិសី​ទ្ធ ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ មុខ របរ​ជាង​ថតរូប ស្នាក់នៅ​ភូមិ​-​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​,៣-​ឈ្មោះ​ងួន អេង​ព្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ​យ័ និង​៤- ឈ្មោះ​ធា សុជា​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ​ន្ត័ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ឃាត់ខ្លួន​នៅ​ភូមិ​-​សង្កាត់​ព្រែកលៀប ពី បទ​ប្រើ ប្រាស់​គ្រឿងញៀន , ដកហូត​គ្រឿងញៀន​ប្រភេទ​ទឹកកក​​ចំនួន​០៣ កញ្ចប់​តូច និង​ម៉ូតូ ០២​គ្រឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់