សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់! ក្មេងតូចអាយុ១ខួបដួលផ្ញារក្រោយជុងលលាដ៍នឹងដែកស្រួច តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត

ក្មេងតូចម្នាក់នៅប្រទេសចិនគេចផុតពីសេចក្តីស្លាប់បន្ទាប់ពីដែកស្រួចមួយទម្លុះលលាដ៍ក្បាលខាងក្រោយរបស់ក្មេងប្រុសនេះក្នុងគ្រោះថ្នាក់ចៃដន្យមួយ។

ឪពុករបស់ក្មេងនេះនិយាយថា កូនប្រុសអាយុ ១ ឆ្នាំកំពុងតែលេងនៅខាងក្រៅនៅពេលដែលវារអិលដួលទៅក្រោយបោកក្បាលចំដែកមួយធ្លុះលលាដ៍ក្រោយ។

អ្នកជំងឺវ័យក្មេងនេះស្ថិតក្នុងស្ថានភាពនឹងន បន្ទាប់ពីគ្រូពេទ្យធ្វើការវះកាត់រយៈពេលមួយម៉ោងដើម្បីដកដែកនោះចេញ។

ឧបទ្ទវហេតុគួរឱ្យរន្ធត់នេះត្រូវបានគេដឹងឮនៅពេលដែលក្មេងប្រុសនេះត្រូវគេដឹកទៅមន្ទីរពេទ្យក្នុងទីក្រុង Jinan នៃខេត្ត Shandong កាលពីថ្ងៃព្រហស្បតិ៍ទី១៣សីហា៕

 

adverise with khmeread