ត្រាំប្រញាប់ប្រញាល់ទៅមើលប្អូនប្រុសបង្កើតកំពុងឈឺធ្ងន់នៅមន្ទីរពេទ្យ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្អូនប្រុសរបស់គាត់កំពុងជួប "ពេលវេលាដ៏លំបាក"  ខណៈគាត់បានទៅសួរសុខទុក្ខប្អូនប្រុសរបស់គាត់នៅក្នុងមន្ទីរពេទ្យទីក្រុងញូវយ៉ក។

លោកត្រាំបានពាក់ម៉ាស់ ខណៈពេលដែលគាត់បានដើរទៅមន្ទីរពេទ្យ New York-Presbyterian Hospital នៅរសៀលថ្ងៃសុក្រទី១៤សីហា ដោយចំណាយពេលនៅទីនោះប្រហែលជា ៤៥នាទី។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា លោក រ៉ូបឺត ត្រាំ វ័យ ៧២ឆ្នាំ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ប៉ុន្តែគេមិនច្បាស់នោះទេថាហេតុអ្វីបានគាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកត្រាំបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា "ខ្ញុំសង្ឃឹមថាគាត់មិនអីទេ។ គាត់មានពេលវេលាដ៏លំបាក។ គាត់កំពុងមានពេលវេលាដ៏លំបាក"។

បន្ទាប់ពីការសួរសុខទុក្ខនៅមន្ទីរពេទ្យលោកត្រាំវ័យ៧៤ឆ្នាំបានហោះទៅកាន់ក្លឹបវាយកូនហ្គោលរបស់គាត់នៅក្បែរទីក្រុង Bedminster រដ្ឋ New Jersey សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍៕ ប្រភព៖ BBC

adverise with khmeread