adverise with khmeread 932fee54 8dae 4302 8494 b5ca1e3e374c

ក្មេងៗ ស្អាតៗ ជក់​គ្រឿងញៀន​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​ត្រូវបាន​ប៉ូ​លិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​01​មេសា​ឆ្នាំ​2016 ខណៈ​ពួកគេ​កំពុង​សេព​គ្រឿងញៀន នៅ​ភូមិ​-​សង្កាត់​ចោមចៅ។​

    ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​គឺ​១-​ឈ្មោះ​ សៀង និ​ច ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​គ្មាន និង ២-​ឈ្មោះ​ អ៊ុក ស្រី​លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បំរើការ​ខារ៉ាអូខេ ជន​ទាំង០២ នាក់​ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ឃាត់ខ្លួន​នៅ​ភូមិ​-​សង្កាត់​ចោមចៅ ពីបទ​ប្រើប្រាស់​គ្រឿងញៀន ,​ដកហូត​គ្រឿងញៀន​ប្រភេទ​ទឹកកក​ចំនួន​០១​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង និង ទូរ​សព្ទ័​ដៃ ០១​គ្រឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់